ជិះកង់លួ.ចកា.ត់ខ្សែភ្លើងពេលយប់បានសម្រេច ជិះគេចខ្លួនជួបសមត្ថកិច្ច ត្រូវអស់លក្ខណ៍
- ភ្នំពេញ
រាជធានីភ្នំពេញៈសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខណៈពេលជិៈកង់ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ខណ្ឌទួលគោក។
ជនសង្ស័យរូបនោះ ឈ្មោះ សឿន ឆែប ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ ។មានសារធាតុញៀនក្នុងទឹកនោម។
តាមនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៤និង១០នាទីទៀបភ្លឺ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់នៅចំណុចលើផ្លូវលេខ៦០៨Z ភូមិ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ករណីលួចនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (លួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋផ្ទះចាក់សោរទុកចោល) ដែលបានប្រព្រឹត្តបទល្មើសស្ថិតនៅចំណុចផ្ទះលេខ៧២ ផ្លូវលេខ៥៩២ កែងផ្លូវលេខ៣២៧ ក្រុមទី១៣ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមនគរបាលបានឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដកហូត វត្ថុតាងចាប់យករួមមាន៖
-កង់តួប្រុសចំនួន០១ , សាក់កាដូពណ៍ប្រផេះមួយនៅក្នុងនោះមាន៖ កន្ត្រៃមានរុំក្រណាត់ចំនួន០១ , ដង្កាប់ចំនួន០៣ ធំ០២ តូច០១ , កាំបិតច្នៃផ្លែរណាមានដងឈើចំនួន០១ , កាំបិតផ្លែឡាមចំនួន០១ , កូនកាំបិតចុងស្រួច០១និងកាំបិតបុ័ងតោចំនួន០១ (ជាឧបករណ៍របស់ជនសង្ស័យសម្រាប់ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅពេលកើតហេតុ) , ខ្សែភ្លើងនិងទុយោស្ពាន់កាត់រួចច្រកនៅក្នុងសាក់កាដូពណ៍ប្រផេះ (ជារបស់ម្ចាស់ផ្ទះដែលចាក់សោរទុកចោល) ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕





ចែករំលែកព័តមាននេះ