ប្រទេសចិន ៖ តាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា មជ្ឈមណ្ឌលជាតិត្រួតពិនិត្យទឹកជំនន់ និងតស៊ូប្រឆាំងគ្រោះរាំងស្ងួតចិន កាលពីថ្ងៃទី២៥ កក្កដា បានបង្កើនការប្រកាសអាសន្នកម្រិតខ្ពស់ទី៤ពីទឹកជំនន់និងព្យុះនៅខេត្តក្វាងទុង ពេលដែលព្យុះទីហ្វុងNOUL កំពុងបង្កើនកម្លាំងគំរាមកំហែងខេត្តជាំងស៊ី និងខេត្តហ៊ូណាន់។

ព្យុះទីហ្វុង NOUL ជាព្យុះទី១២ប្រចាំឆ្នាំ បោកបក់ដល់ដែនដី តាមបណ្ដោយឆ្នេរសមុទ្រ ចន្លោះក្រុងហុងកុងនិងក្រុងហ្វីឡៃខេត្តក្វាងទុង រវាងយប់ថ្ងៃទី២៥និងព្រឹកថ្ងៃទី២៦កក្កដា។ ក្រោមឥទ្ធិពលនៃព្យុះនេះ តំបន់មួយចំនួននាភាគឦសានសមុទ្រចិនខាងត្បូង ឆ្នេរសមុទ្រខេត្តក្វាងទុង និងតំបន់មួយចំនួននៃខេត្តក្វាងទុង ហ៊ូណាន់ និងជាំងស៊ីមានភ្លៀងធ្លាក់ខ្លាំង។
អាជ្ញាធរក៏ទទួលការណែនាំ ឲ្យពង្រឹងការវាយតម្លៃលើគ្រោះថ្នាក់ភ្លៀងធ្លាក់ខ្លាំងអាចបង្កគ្រោះមហន្តរាយនិងដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះបន្ទាន់។ ប្រឈមមុខនឹងព្យុះនោះចិនបានជម្លៀសមនុស្សចេញជាង២០.០០០នាក់៕

ចែករំលែកព័តមាននេះ