សង្គ្រាមអ៉ីរ៉ង់ ៖ ពុំមានសេចក្ដីរាយការណ៍ណាមួយពីការវាយប្រហាររបស់អាមេរិកឡើយ នាយប់ថ្ងៃទី២៥ មក២៦ កក្កដា ដែលកំណត់ពីយប់ទី២ជាប់គ្នានៃការផ្អាកការប្រទូស្តរ៉ាយគ្នា។ បណ្ដាសារព័ត៌មានអាមេរិក រៀបរាប់ពីលទ្ធភាពនៃការខ្វះគ្រាប់បន្ទាប់ពី៥ខែនៃសង្គ្រាម ។

ខណៈប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំលើកឡើង កាលពីថ្ងៃទី២៤ កក្កដា ពីការគ្រៀមវាយប្រហារអ៉ីរ៉ងខ្លាំងក្លាបន្តទៀត ក៏កងទ័ពអាមេរិកមិនបានប្រកាសពីការវាយប្រហារណាមួយឡើយ នាព្រឹកព្រលឹមថ្ងៃទី២៦ កក្កដា ។ ចំណែកអ៉ីរ៉ង់វិញក៏មិនបានប្រកាសពីការវាយប្រហារណាមួយប្រឆាំងបណ្ដាប្រទេសជិតខាង ក្នុងតំបន់ឈូងសមុទ្រពែរ្ស៍ដែរ ហើយប្រទេសទាំងនោះ ក៏មិនមានអះអាងពីការប្រកាសអាសន្ននាពេលយប់ដែរ ។
ដោយបន្តគំរាមអ៉ីរ៉ង់ លោកត្រាំអះអាងថា ការចរចាជាមួយអ៉ីរ៉ង់មិនត្រូវបានកាត់ផ្ដាច់ឡើយ។ ដោយចង់និយាយយោងដល់ការវាយប្រហារអ៉ីរ៉ង់លោកត្រាំបន្តថា ខ្ញុំគិតថាបណ្ដាមេដឹកនាំអ៉ីរ៉ង់ គិតដល់រឿងនោះខ្លាំងចាប់តាំងពីច្រើនថ្ងៃមកហើយ ប្រហែលដោយសារហេតុផលជាក់ស្ដែង ចង់និយាយសំដៅលើការទម្លាក់គ្រាប់បែករបស់អាមេរិក។

តាមកាសែតញូវយ៉កថែមដែលដងស្រង់ប្រភព២ជិតដិតនឹងរឿងនោះថា រដ្ឋាភិបាលអាមេរិកមានការបារម្ភ ដល់ការនៅសល់ស្តុកកាន់តែខើចគ្រាប់សម្រាប់ប្រព័ទ្ធស្ទាក់កម្ទេចមីស៊ីលធុនប៉ាទ្រីយ៉ូត និងឧបករណ៍ការពារដទៃៗទៀតសម្រាប់ជួយបណ្ដាប្រទេសក្នុងឈូងសមុទ្រពែរ្ស៍ក្នុងការទប់ទល់ការវាយប្រហាររបស់អ៉ីរ៉ង់ ជាការសងសឹកចំពោះការវាយប្រហាររបស់អាមេរិក។ កាសែតនោះក៏លើកដែរពីការភ័យខ្លាចការកើនឡើងនៃជម្លោះ។ ខាងទូរទស្សន៍CNNដែលដកស្រង់ប្រភព២នៃក្រសួងការពារប្រទេសអាមេរិកវិញអះអាងថា ប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់បានផ្អាក ដោយលើកហេតុផលដូចគ្នា៕

ចែករំលែកព័តមាននេះ