ប្រទេសស៊ីរី់ ៖ តាមទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរី SANA ថា មនុស្ស៣៥នាក់ស្លាប់ និង៣០នាក់ទៀតរងរបួស កាលពីថ្ងៃទី២៥កក្កដា ក្នុងការបុកគ្នារវាងរថយន្តបឺស២គ្រឿង ដែលនោះជាគ្រោះថ្នាក់ចរាចរណ៍ដ៏ដ៏អាក្រុក់បំផុតមួយក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍អាក្រក់បំផុតនានារយៈពេលប៉ុន្មានឆ្មាំចុងក្រោយនេះ។

គ្រោះថ្នាក់នោះ កើតមាននៅខេត្តហូមភាគកណ្ដាលប្រទេស ក្បែរខេត្តអាល់ស៊ុកខ្នា តាមផ្លូវថ្នល់ភ្ជាប់ក្រុងដាម៉ាស់ទៅក្រុងឌៀរអេសហ្ស៊រ។ ទីភ្នាក់ងារព័ត៌មាននោះមិនបានបញ្ជាក់ពីមូលហេតុឡើយ។ អ្នកដំណើរមួយចំនួនជិះក្នុងរថយន្តបឺសទី១ ដែលជារថយន្តរបស់កងកម្លាំងសន្តិសុខផ្ទៃក្នុង ចំណែករថយន្តបឺសទី២ជិះដោយបណ្ដាជនស៊ីវិល។ នេះជាការអះអាងរបស់ក្រសួង
មហាផ្ទៃស៊ីរី។

តាមទូរទស្សន៍រដ្ឋថា ក្រសួងការពារជាតិបានជួលបណ្ដាឧទ្ធម្ភាគចក្រ សម្រាប់ដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យ។ ក្នុងខេត្ត
ដដែលនោះ កាលពីឆ្នាំ២០២០ មនុស្សយ៉ាងតិច៣២នាក់ស្លាប់ ក្នុងការបុកគ្នារវាងរថយន្តស៊ីទែនមួយ និងរថយន្តបឺស២គ្រឿងព្រមទាំងរថយន្តដទៃៗទៀត ៕

ចែករំលែកព័តមាននេះ