ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែន៖ លោក ហ្សេឡែនស្គី អះអាងថា រុស្ស៊ីស្នើសុំទាហានកូរ៉េខាងជើង៣ម៉ឺននាក់បន្ថែម និងមីស៊ីលបាលីស្ទិក ដើម្បីប្រយុទ្ធប្រឆាំងអ៊ុយក្រែន

17 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​អះអាង​ថា​ រុ​ស្ស៊ីបាន​ស្នើ​កម្លាំង​ជំនួយ​ដ៏​ច្រើន​ពី​កូរ៉េ​ខាងជើង គឹ​ទាហាន​៣០.០០០​នាក់​ថែម​ទៀត ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​អ៊ុយ​ក្រែ​ន​។

លោក​ហ្សេ​ឡេ​ន​ស្គី​ ប្រកាស​អាសន្ន​ជា​ថ្មី​ពី​សម្ព័ន្ធភាព​រវាង​រុ​ស្ស៊ី និង​កូរ៉េ​ខាងជើង​ប្រឆាំង​អ៊ុយ​ក្រែ​ន​។ លោក​ថា​ ក្រុង​មូ​ស្គូ​បាន​ស្នើ​កម្លាំង​ជំនួយ​យោធា​ដ៏​ច្រើន​ពី​កូរ៉េ​ខាងជើង​។ តាម​បណ្ដាញ​សង្គម​X លោក​សរសេរ​កាលពី​ថ្ងៃ​ទី​២៥​ កក្កដា​ ថា រុ​ស្ស៊ី​​ចង់​ទទួល​បាន​ទាហាន​៣០.០០០​នាក់​ថែម​ទៀត​ពី​កូរ៉េ​ខាងជើង​។ ចាប់តាំងពី​ខែមិថុនា​ មក​ការ​រៀបចំ​នានា​កំពុង​ធ្វើ ក្នុង​តំបន់​វ៉ា​រ៉ូ​នី​យេ​វ​រុ​ស្ស៊ីដើម្បី​ទទួល​ទាហាន​ទាំងនេះ​ ។ តំបន់​វ៉ា​រ៉ូ​នី​យេ​វ​មាន​ព្រំដែន​ជាប់​ជាមួយ​អ៊ុយ​ក្រែ​ន​។

លោក​បន្ត​ថា ​កូរ៉េ​ខាងជើង​ក៏​រៀបចំ​ខ្លួន​ផង​ដែរ​បញ្ជូន​ឲ្យ​រុ​ស្ស៊ី​​នូវ​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថែម​ទៀត​។ លោក​ព្រមាន​ថា​ ការ​ដាក់​ពង្រាយ​កងទ័ព​កូរ៉េ​ខាងជើង​នោះ មិន​ត្រឹមតែ​ជា​ការ​គំរាមកំហែង​មួយ​ចំពោះ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ​។ រុ​ស្ស៊ី​​បង្រៀន​កូរ៉េ​ខាងជើង​ឲ្យ​ចេះ​ធ្វើសង្គ្រាម ឲ្យ​កែ​លម្អ​គ្រឿង​សព្វាវុធ​របស់​ខ្លួន​និង​ឲ្យ​ទទួល​បាន​បណ្ដា​បទ​ពិសោធន៍​ពិតប្រាកដ​នៅ​លើ​ទីលាន ក្នុង​ការ​ប្រើ​គ្រឿង​សព្វាវុធ​របស់​ខ្លួន​។ បែប​នោះ​ជា​ការ​គំរាមកំហែង​មួយ សម្រាប់​មនុស្ស​គ្រប់​គ្នា​នៅ​អា​ស៊ី ដែល​បណ្ដា​មី​ស៊ីល​កូរ៉េ​ខាងជើង​បាញ់​ទៅ​ដល់​។

ការ​អះអាង​នោះ​របស់​លោក​ហ្សេ​ឡេ​ន​ស្គី​កើត​មាន​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ទស្សនកិច្ច​នៅ​ក្រុង​មូ​ស្គូ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​លោក​CHOE SON HUI ។ កូរ៉េ​ខាងជើង​សម្ដែង​ការ​គាំទ្រ​ពេញទំហឹង ចំពោះ​នយោបាយ​ក្នុង​និង​ក្រៅប្រទេស​របស់​រុ​ស្ស៊ី​សំដៅ​លុប​បំបាត់​មូលហេតុ​នៃ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ និង​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​៕