ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ទាមហ៊ូធីយេម៉ែនបាញ់មីស៊ីលនិងដ្រូនតបតអារ៉ាប៊ីសាអូឌីត ធ្វើឱ្យភាពតានតឹងនៅសមុទ្រក្រហមកាន់តែគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោក

12 ម៉ោង មុន

យេ​ម៉ែ​ន​-​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​គាំទ្រ​ដោយអ៉ី​រ៉​ង់​ប្រកាស​ថា បាន​បាញ់​មី​ស៊ី​ល​ និង​បញ្ចេញ​ដ្រូ​ន ប្រឆាំង​អា​រ៉ា
​ប៊ី​សា​អូឌីត​ ជា​ការ​តបត​ចំពោះ​ការ​វាយប្រហារ​តាម​អាកាស​របស់​ប្រទេស​នោះ លើ​ទីក្រុង​យុទ្ធសាស្ត្រ​ហូ​ដី​ដា ដែល​ពួក​គេ​កាន់កាប់​នៅ​ជាប់​សមុទ្រ​ក្រហម ​។

នេះ​ជា​ការ​កើនឡើង​ថ្មី​នៃ​ភាព​តានតឹង ជុំវិញ​ផ្លូវ​សមុទ្រ​សំខាន់​ៗ​នៅ​ម​ជ្ឈឹ​ម​បូព៌ា ខណៈ​សហរដ្ឋអាមេរិក​និង​អ៉ី​រ៉​ង់​បន្ត​វាយ​ប្រហារ​គ្នា​ពិសេស ​ដើម្បី​ដណ្ដើម​ត្រួតត្រា​ច្រក​សមុទ្រ​ហ័​រ​មូស​ ។ ឧត្ដមសេនីយទោ​យ៉ា​ហ៍​យ៉ា​សា​រេ អ្នកនាំពាក្យ​យោធា​របស់​ពួក​ហ៊ូ​ធី ថ្លែង​កាលពី​ថ្ងៃ​ទី​២៥ ​កក្កដា ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ការ​វាយប្រហារ​របស់​កងកម្លាំង​ហ៊ូ​ធី​សំដៅលើ​បណ្ដា​ទីតាំង​របស់​ក្រុម​ហ៊ុន​ប្រេង​យក្ស​អា​រ៉ា​ប៊ី​សា​អូឌីត​ ដែល​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​អា​រ៉ា​ម​កូ ក្នុង​ទីក្រុង​យ៉ា​ន​ប៊ួ​និង​ក្រុង​ជី​ហ្សា​ន ស្ថិត​នៅ​ជាប់​សមុទ្រ​ក្រហម​ ។

អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​មិន​ទាន់​ចេញ​ប្រតិកម្ម​ពី​រឿង​នោះ​ក្នុង​ពេល​ភ្លាម​ៗ​នៅឡើយ​។ ផ្នែក​ការពារ​ស៊ី​វិល​របស់​ប្រទេស​នេះ​និយាយ​ថា ការ​ប្រកាស​អាសន្ន​ត្រូវ​បាន​បន្លឺ​ឡើងជា​ច្រើន​លើក កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​កក្កដា នៅ​ក្រុង​យ៉ា​ន​ប៊ួ​និង​ក្រុង​ជី​ហ្សា​ន ​។​ ភាព​​តានតឹង​នៅ​តំបន់​សមុទ្រ​ក្រហម ជា​ការ​គំរាមកំហែង​ថ្មី​លើ​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​របស់​ពិភពលោក​ ។

ភាព​តានតឹង​ក្នុង​សមុទ្រ​ក្រហម​នោះ ​គំរាម​បិទ​ខ្ទប់​ថែម​ទៀត ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​របស់​ពិភពលោក ព្រោះ​ពួក​ឧទ្ទាម​ថ្លែង​ថា ពួក​គេ​នឹង​បិទ​ច្រក​សមុទ្រ​បាប​អែ​ល​ម៉ា​ន់​ដេ​ប ចំពោះ​បណ្ដា​នាវា​ទាក់ទិន​នឹង​អា​រ៉ា​ប៊ី​សា​អូឌីត​។ ច្រក​សមុទ្រ​នេះ​ស្ថិត​នៅ​ចុង​ខាងត្បូង​នែ​ឧបទ្វីប​អា​រ៉ា​ប៊ិក ហើយ​ការ​បិទ​ខ្ទប់​ច្រក​សមុទ្រ​នេះ​ប៉ះពាល់​ដល់​ការ​ធ្វើ​នាវាចរណ៍ ភ្ជាប់​សមុទ្រ​ក្រហម​ទៅ​ឈូង​សមុទ្រ​អា​ដេ​ន​។ ប្រមាណ​ជា​១២%​នៃ​ពាណិជ្ជកម្ម​ពិភពលោក​គឺ​ប្រមាណ​ជា​១​ភាគ​៤​នៃ​នាវា​ដឹក​កុងតឺន័រ​ឬ​ដឹក​ប្រេង​ពិភព​ត្រូវ​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​។


កាលពី​ស​ប្ដា​ហ៍​មុន​ពួក​ហ៊ូ​ធី​បាន​វាយប្រហារ​នាវា​ដឹក​ប្រេង​២​គ្រឿង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​សមុទ្រ​ក្រហម​។ ជា​ការ​តបត​វិញ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​វាយប្រហារ​ទីក្រុង​កំពង់​ផែ​ហូ​ដី​ដា​យេ​ម៉ែ​ន​។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​២៥​កក្កដា របស់​ក្រុមចម្រុះ​ប្រឆាំង​ហ៊ូ​ធី​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​។ ការ​វាយប្រហារ​តាម​អាកាស​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​នោះ ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​២៤​កក្កដា ប៉ះពាល់​ដល់​កំពង់​ផែ​នៃ​ទីក្រុង​នោះ ព្រមទាំង​សហគ្រាស​ទូរគមនាគមន៍​រដ្ឋ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រង​របួស​។

នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួង​សុ​ភិ​បាល​របស់​ហ៊ូ​ធី​។ រដ្ឋមន្ត្រី​ការ​បរទេស​អី​ុ​រ៉​ង់​លោក​អាប់​បាស់​អា​រ៉ា​ស់ជី អំពាវនាវ​ឲ្យ​រក​ដំណោះស្រាយ​ខាង​ការទូត​និង​ការ​ចរចា ដើម្បី​ដោះស្រាយ​ជម្លោះ​យេ​ម៉ែ​ន ចៀសវាង​ការ​ប៉ះទង្គិច​គ្នា​ខាង​យោ
ធា​៕