ខេត្តកណ្តាល ៖ កំណាត់ផ្លូវជាតិលេខ២៣ (ស្រុកកោះធំ – ស្រុកលើកដែក) ត្រូវបានស្ថាបនាឡើង ដែលជាផ្នែកមួយចម្បង និងជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាពក្នុងការជួយសម្រួលដល់ការធ្វើចរាចណ៍របស់បងប្អូនពលរដ្ឋ និងបញ្ចៀសទិសដៅចរាចរណ៍ទៅមកប្រកបដោយសុវត្ថិភាព ។ នេះបើយោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនាល្ងាចថ្ងៃទី២៦ ខែកក្កដានេះ ។

ខ្សែផ្លូវដ៏សំខាន់នេះ ឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក ស្រុកកោះធំ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ។

គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង១៩,៨៣ គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ ៣៤+៤០០ (ពីគល់ស្ពានកោះធំ) ស្ថិតក្នុងឃុំ ជ្រោយតាកែវ ឆ្លងកាត់ ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវជាតិលេខ១៤) ត្រង់គីឡូម៉ែត្រ លេខ៥៤+២៣៣ នៃភូមិសាស្ត្រខេត្តកណ្តាល ដែលត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ និងត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ៕


ចែករំលែកព័តមាននេះ