ជនសង្ស័យ១ក្រុមធ្វើសកម្មភាពដេញកា.ប់ប្ល.ន់យកម៉ូតូ ត្រូវអស់លក្ខណ៍៣នាក់
- កំពត
ខេត្តកំពត ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ជនរងគ្រោះដើម្បីប្លន់យកម៉ូតូ នៅចំណុចភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត។ ករណីខាងលើកើតឡើងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៩,១០នាទីយប់។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជា ការ កងរាជអាវុធហត្ថខេត្ត កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឈូក ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរងទទួលជំនាញព្រហ្មទណ្ឌ័ ចុះធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត ព្រមទាំង ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើស កងរាជអាវុធហត្ថខេត្តកំពត និងកម្លាំងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុបានសហការគ្នាស្រាវជ្រាវមុខសញ្ញាឈានទៅ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅចំណុចភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានឈ្មោះខាងក្រោម ៖
១-ឈ្មោះ ផល វិច្ឆិកា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករកាប់ជ្រូក មានទីលំនៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។
២-ឈ្មោះ ប្រាក់ សៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត។
សមត្ថកិច្ចឲ្យដឹងថា ក្រោយស្ដាប់តាមចម្លើយជនសង្ស័យទាំង២នាក់ខាងលើនៅវេលាម៉ោង១៦:២០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានបន្តទៅឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត៖ជាជនទី ៣.ឈ្មោះ ផន សារិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករលើអីវ៉ាន់ មានទីលំនៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។
សមត្ថកិច្ចបន្តថាក្នុងការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅផលិតឆ្នាំ២០០៦គ្មានផ្លាកលេខ(របស់ជនរងគ្រោះ) ចំនួន ១គ្រឿង និងទូរសព្ទម៉ាកអាយហ្វូនចំនួន ២គ្រឿង។
បច្ចុប្បន្ន ៖ ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានប្រគល់មកការិយាល័យជំនាញ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត អនុវត្តតាមនីតិវិធី ៕







ចែករំលែកព័តមាននេះ