ហ៊ា.នម្ល៉េះ! ឪពុកកូន២នាក់ចូលលួ.ចកា.ត់ខ្សែភ្លើងការដ្ឋាន លុះសន្តិសុខឃើញដេញតាម ស្រាប់តែនាំគ្នាវា.យនិងកា.ប់ ផ្អើលជិតស្ពានអាកាស៥មករា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ចូលលួចកាត់ខ្សែភ្លើងក្នុងការដ្ឋានមួយកន្លែង ត្រូវបានសន្តិសុខយាមឃើញទាន់ ស្រាប់តែជនសង្ស័យនាំគ្នាវាយនិងកាប់បុរសសន្តិសុខ បណ្ដាលឲ្យរងរបួស ហើយព្យាយាមរត់គេច តែត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ភ្លាមៗ នៅវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅជិតស្ពានអាកាស៥មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នា២នាក់ត្រូវជាឪពុកកូននិងគ្នា បានធ្វើសកម្មភាពចូលទៅលួចកាត់យកខ្សែភ្លើងនៅក្នុងការដ្ឋានក្បែរកន្លែងកើតហេតុ គាប់ជូនត្រូវបានសន្តិសុខយាមនៅទីនោះឃើញ បានដេញតាមចាប់ ធ្វើអោយជនសង្ស័យទាក់នោះ រត់ផ្លោះរបងពីកន្លែងមួយទៅកន្លែងមួយរហូតដល់ក្រោមស្ពាន៥មករា ជនរងគ្រោះ២នាក់ឪពុកកូន បានធ្វើសកម្មភាព វាយនឹងកាប់ទៅលើសន្តិសុខម្នាក់ ដែលព្យាយាមដេញតាមចាប់ បណ្ដាលឲ្យរងរបួសរួចហើយ ជនសង្ស័យទាំង២នាក់នោះ ក៍បន្តរត់គេចចូលទៅតំបន់ផ្លូវរថភ្លើងបាត់ទៅ ។
ប្រភពបន្តទៀតថា ហេតុការណ៍បន្តិចក្រោយមកក៍មានសមត្ថកិច្ចមូលដ្ឋាននិងកម្លាំងនៃអធិការខណ្ឌទួលគោក បានចុះទៅអន្តរាគមន៍ រុកស្រាវជ្រាវ រកជនសង្ស័យបានម្នាក់ត្រូវជាកូន ចំនែកជនសង្ស័យជាឪពុកបានរត់បាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចដកហូតវត្ថុតាង មានខ្សែភ្លើង និងម៉ូទ័រម៉ាស៊ីនត្រជាក់ មួយចំនួនរួចហើយ ក៍បាននាំខ្លួនជនសង្ស័យម្នាក់យកទៅសួរនាំ នៅប៉ុស្តិ៍និងបញ្ជូនបន្តទៅអនុវត្តនិតិវិធីនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ៕






ចែករំលែកព័តមាននេះ