ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាំ​មុខ​ទុក​! មុខសញ្ញា​ជំនាញ​លួ.ច​ដោះ​ស្លាក​លេខ​រថយន្ត​នៅ​ភ្នំពេញ ត្រូវបានឃាត់ខ្លួន និងដកហូត​វត្ថុតាង​​៤​គូ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គួ​ចំណាំ​មុខ​ទុក​ទៅ​មិន​ខុស​ទេ ជនសង្ស័យ​រូប​នេះ​ជា​មុខសញ្ញា​ជំនាញ លួច ដោះ​ស្លាក​លេខ​រថយន្ត​នៅ​រាជធានី​ភ្នំពេញ ខណៈ​ពេល​នេះ​ត្រូវ​បាន​សមត្ត​កិច្ច​ស្រាវជ្រាវ និង​ឃាត់ខ្លួន បាន​ហើយ តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៨ និង​២០​នាទី ក្រោម​ការ​ដឹក នាំ​កម្លាំង​ផ្ទាល់​ដោយ​លោក​ឧត្តម​សេនី យ៍​ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន និង​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ នៅ​ត្រង់​ចំណុច​ដី​ឡូ​ដិ៍ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី លួច​ដោះ (​ស្លាក​លេខ​រថយន្ដ​) កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៦ ត្រង់​ចំណុច​ផ្លូវលំ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ លី ប្រុស​ពៅ ហៅ ឆែប ភេទ​ប្រុស អាយុ​១៧ ឆ្នាំ ជនជាតិ​ខ្មែរ​។

សម្ភារៈ​ដកហូត​រួម​មាន​៖ ស្លាក​លេខ​រថយន្ដ​ចំនួន​០៤​គូ (០៨​សន្លឹក​) ១. ភ្នំពេញ 2BS-2370, ២. ភ្នំពេញ 2AO-4219, ៣. ភ្នំពេញ 2BG-8201 និង​៤. ភ្នំពេញ 3F-6820​។

ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច​នាំ​ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទ​ណ្ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​៕