រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១៨:៥០នាទីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចផ្ទះលេខ១៧៩ ផ្លូវ១៩ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នេះបើយោងតាមស្នងការនគរបាលរាជធានីភ្នំពេញ ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះ ធ្វើឱ្យឆេះខូចខាតផ្ទះល្វែង (ថ្មបេងតុង) ទំហំ ៤ម៉ែត្រ គុណ ២០ម៉ែត្រ រួមមានទូរទស្សន៍ចំនួន២គ្រឿង ម៉ាស៊ីនត្រជាក់៣គ្រឿង សាឡុងចំនួន១ឈុត នឹងសម្ភារៈប្រើប្រាស់មួយចំនួន ។
នៅវេលាម៉ោង១៩:៥០នាទីយប់ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះ ត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង១២ម៉ែត្រគូប ៕






ចែករំលែកព័តមាននេះ