ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​យក​ម៉ូតូ និង​កាន់កាប់​អាវុធ​ខុសច្បាប់(​ដាវ​កែ​ច្នៃ​)

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាច់ក​ម៉ូតូ​) និង​ដឹក​ជញ្ជូនកាន់កាប់​អាវុធ​ដោយ​ខុសច្បាប់(​ដាវ​កែ​ច្នៃ​) ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៣:៣០​នាទី​ទៀប​ភ្លឺ នៅ​ចំណុច​ក្នុង​បរិវេណ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ស្ថិត​នៅ​ភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ជនសង្ស័យ​០២​នា​ក់ រួម​មាន ​៖
១. ឈ្មោះ ឈិ​ត ដា​រ៉ា​ពៅ ហៅ​ក្រៅ​អា​តឿ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅ​ភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
២. ឈ្មោះ ថន វី​រះ​បុត្រ ហៅ​ក្រៅ អាភ័ស្ស ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅផ្ទះ​លេខ​១៦D ក្រុម​១ ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

វត្ថុ​តាង​ចាប់​យក​ ៖ ម៉ូតូ​កែ​ច្នៃ​០១​គ្រឿង មិន​ស្គាល់​ម៉ាក គ្មាន​ស្លាក​លេខ​ ដាវ​កែ​ច្នៃ ចំនួន​០១​ដើម (​ជា​របស់​ជនសង្ស័យ​ឈ្មោះ ឈិ​ត ដា​រ៉ា​ពៅ​), ផ្លា​ក​លេខ​ម៉ូតូ ចំនួន​០១ ជា​របស់​ជន​រង​គ្រោះ​ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕