សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សារយៈពេល ៣៥ឆ្នាំលើមនុស្សជាច្រើនប្រទេសបង្ហាញថា ការធ្វើសកម្មភាពរាងកាយគ្រប់គ្រាន់អាចជួយកាត់បន្ថយហានិភ័យជំងឺរ៉ាំរ៉ៃសំខាន់ៗ ដូចជា ទឹកនោមផ្អែម ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល មហារីកសុដន់ និងមហារីកពោះវៀន។
អ្នកស្រាវជ្រាវរកឃើញថា ការហាត់ប្រាណប្រហែល ៣.០០០-៤.០០០ MET នាទីក្នុងមួយសប្ដាហ៍ អាចកាត់បន្ថយហានិភ័យជំងឺទាំងនេះបានយ៉ាងច្បាស់ ជាពិសេសអាចបន្ថយហានិភ័យទឹកនោមផ្អែម និងមហារីកសុដន់ជាង ២០% ខណៈជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងមហារីកពោះវៀនអាចថយចុះជាងមួយភាគបួន។
ការដើរ រត់ ឬលំហាត់ប្រាណផ្សេងៗសុទ្ធតែជួយដល់សុខភាព។ អ្នកជំនាញណែនាំថា កុំរស់នៅអសកម្មយូរ គួររក្សាចលនារាងកាយជាប្រចាំ ដើម្បីការពារជំងឺ និងរក្សាសុខភាពបានយូរអង្វែង៕
ចែករំលែកព័តមាននេះ