ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​អាម៉េរិក ក្នុង​ការ​សម្របសម្រួល​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ព្រំដែន ដែល​ថៃ​ បាន​រំលោភ​ដែន​អធិបតេយ្យភាព​កម្ពុជា​ខុសច្បាប់​អន្តរជាតិ ​កម្ពុជា​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​អា​ម៉េរិ​ក ក្នុង​ការ​សម្របសម្រួល​បទ​ឈប់​បាញ់ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ ទីក្រុង​គូ​ឡា​ឡាំ​ពួ ​។

នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៦ ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាម៉េរិក អំឡុង​ពេល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កា​របរទេស​អាស៊ាន ​លើក​ទី​៥៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វី​លី​ពី​ន ​។

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី បាន​ស្វា​គមន៍​ចំពោះ​វឌ្ឍនភាព​ជា​វិជ្ជមាន​ នៃ​ទំនាក់ទំនង​កម្ពុជា​-​អាម៉េរិក និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​អាម៉េ​រិ​ក ខណៈ​ដែល​កម្ពុជា ​ធ្វើ​ជា​ប្រទេស​សម្របសម្រួល​សម្រាប់​ឆ្នាំ ២០២៤-២ ០២៧ ព្រមទាំង​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត ​ក្នុង​ការ​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ ឯកឧត្តម ​រដ្ឋមន្ត្រី​ការ​បរទេស Marco Rubio ដើម្បី​ជំរុញ​ភាព​ជា​ដៃគូ​ទាំង​ពីរ​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជា​ថ្មី​ម្តងទៀត​ ជូន​ចំពោះ​ឯកឧត្តម​ ប្រធានាធិបតី Donald J. Trump សម្រាប់​ការ​គាំទ្រ​ដ៏​មាន​តម្លៃ​របស់​សហរដ្ឋ​អាម៉េរិក ក្នុង​ការ​សម្របសម្រួល​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួ (Kuala Lumpur Peace Accord) ក៏​ដូច​ជា​ការ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស Marco Rubio អំពី​កា​រវិ​វត្ត​ចុង​ក្រោយ​ នៃ​ស្ថានភាព​ព្រំដែន​ ផង​ដែរ ​៕