ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្មេង​ទំនើង​ពីរ​ក្រុម បាន​៧​នាក់ ក្រោយ​ជិះ​ម៉ូតូ​ប្រដេញ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្រុង​តា​ខ្មៅ

3 ថ្ងៃ មុន

ខេត្តកណ្ដាល ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​វេលា​ម៉ោង​០១:៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្តុង​តា​ខ្មៅ រួម​នឹង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១០ ចេញ​ល្បាត​មក​ដល់​លើ​កំណាត់​ផ្លូវ​លេខ​២១ ចំណុច​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​ក្រុម កំពុង​វាយ​គ្នា ក្រុម​អន្តរាគមន៍ ក៏​បាន​ឃាត់​បាន​ជនសង្ស័យ​ចំនួន​៧​នាក់ ចែក​ជា​២​ក្រុម ។

ក្រុម​ទី​១ ៖ មាន​គ្នា​៤​នាក់ ទី​១.​ឈ្មោះ ថា សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​លេខ​១(​ក​) សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធ​នាគា​ចំនួន​០២​ឆ្នាំ​២​ខែ ក្នុង​ករណី​អំពើ​លួច​(​ម៉ូតូ​)​។ ទី​២.​ឈ្មោះ វី ដា​វីត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ទី​៣.​ឈ្មោះ​អ៊ី ដា​វីត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ និង​ទី​៤.​ឈ្មោះ​អឿ​ន តុង​លី​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ជនសង្ស័យ​ទាំង​៤​នាក់ គ្មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​(-) ។

ក្រុម​ទី​២ ៖ ទី​១.​ឈ្មោះ រស់ ស៊ី​ថា ហៅ​រស់ ស៊ី​ដា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ជើង​កើប សង្កាត់​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជនសង្ស័យ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល ចំនួន​២​លើក ក្នុង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​។ ទី​២.​ឈ្មោះ ណូ វ៉ា​ន់​ដេ​ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ និង​ទី​៣.​ឈ្មោះ ស៊ឹ​ម រក្សា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង​៣​នាក់ មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​(+) ។

វត្ថុ​តាង​ចាប់​យក​រួម​មាន ៖
១-​ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ផលិត​ឆ្នាំ ២០២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1LE-0657​។
២-​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្តាល 1S-3995​។
៣-​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង ។
៤-​មួក​ការពារ​សុ​វត្តិភាព​០១ ណ៌​ប្រផេះ​។
៥-​ដុំ​ថ្ម​មួយ​ចំនួន កំណាត់​ទុយោ​មួយ​កំណាត់​(​ដង​អំបោស​)០១​។
៦-​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ បែក​ក្បាំង​ខាងស្តាំ បែក​ចង្កៀង​ខាងឆ្វេង និង​គ្មាន​ផ្លា​ក​លេខ​។
៧-​ដាវ​ដែក​ដង​ឈើ​០១ ។

បច្ចុប្បន្ន​ជនសង្ស័យ​បាន​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​ដើម្បី​បន្តរ​នីតិវិធី ៕