ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសាភិបាលធនាគារកណ្តាលបារាំង៖ ពន្ធគយថ្មីរបស់លោកត្រាំ បង្កភាពមិនប្រាកដប្រជាដល់សេដ្ឋកិច្ចពិភពលោក

3 ខែ មុន

លោក Emmanuel Moulin ទេសាភិបាលធនាគារកណ្តាលបារាំង​បានថ្លែង នៅថ្ងៃសុក្រនេះ​ថា វិធានការដំឡើងពន្ធគយរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើដៃគូពាណិជ្ជកម្មនានាកំពុងបន្ថែមសម្ពាធ និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងដល់សេដ្ឋ​កិច្ចពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters ។

​រដ្ឋបាលលោក​ត្រាំ បានប្រកាសដាក់ពន្ធថ្មីពី​១០% ទៅ១២,៥% លើទំនិញនាំចូលពីដៃគូពាណិជ្ជកម្មចំនួន៦០ប្រទេស/តំបន់ (រួមទាំងសហភាពអឺរ៉ុប និងប្រទេសចិន) ក្រោមហេតុផលចោទប្រកាន់ពីការអនុវត្តច្បាប់មិនបានតឹងរឹង​ ។

លោក Moulin បានគូសបញ្ជាក់ថា សម្រាប់អឺរ៉ុប ផលប៉ះពាល់អាចនឹងមិនមានការប្រែប្រួលខ្លាំងនោះទេ ដោយសារមាន «កិច្ចព្រមព្រៀងTurnberry» (កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅទីលានវាយកូនហ្គោល Turnberry) ដែលលោកត្រាំ ត្រូវតែគោរពតាម ។​

ទោះជាយ៉ាងណាក៏ដោយ លោក​Moulin បានប្រាប់ស្ថានីយទូរទស្សន៍​BFM Business ថា វិធានការពន្ធគយនេះ​នៅតែជាឧបសគ្គដ៏ធំមួយ ដែលបង្កើតភាពមិនប្រាកដប្រជាដល់ពាណិជ្ជកម្មសកល និងរំខានដល់កំណើនសេដ្ឋកិច្ចពិភពលោកទាំងមូល ។