ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមិទ្ធផលថ្មី! ស្រុកព្រៃនប់ចាប់ផ្តើមសាងសង់អគារមន្ទីរពេទ្យបង្អែកកម្ពស់ ៣ជាន់ ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ

2 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ពិធី​ក្រុង​ពាលី និង​បញ្ចុះ​បឋម​សីលា​បើក​ការដ្ឋាន​កសាង​អគារ​ថ្មី នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃ​នប់ មានកំ​ពស់​៣​ជាន់ ទទឹង​២០​ម៉ែត្រ និង​បណ្តោយ​៤០​ម៉ែត្រ មា​នទី​តាំងនៅ ក្នុង​បរិ​វេន​មណ្ឌល​សុខភាព​វាល​រេញ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សមិទ្ធផល​ថ្មី​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃ​នប់​នេះ នឹង​ក្លាយ​ជាទី​បង្អែក​សុខភាព​ដ៏​រឹង​មាំ ប្រកបដោយ​គុណភាព និង​គុណធម៌ ក្នុង​ការ​បម្រើ និង​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ព្រៃ​នប់​ទាំងមូល ក៏​ដូច​ជា​តំបន់​ជុំវិញ​ប្រកបដោយ​ចីរភាព​។

ពិធី​នេះ​មានកា​អញ្ជើញ​ចូលរួម លោក​អុ​ី ធា​រិ​ន អភិបាលស្រុក​ព្រៃ​នប់ និង​លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះ​សីហ​នុ រួម​ទាំង​បុគ្គលិក​ពេទ្យ​មណ្ឌល​សុខភាព និង​ប្រជាពលរដ្ឋ​ជា​ចរើន​នាក់

លោក​អុ​ី ធា​រិ​ន អភិបាលស្រុក​បាន​ថ្លែង​ថា ពី​ទឹកដី​ដែល​បាន​រួមរស់​ជាមួយ​ប្រជាពលរដ្ឋ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ មក​ដល់​ថ្ងៃនេះ ស្រុក​ព្រៃ​នប់​បាន​ទទួល​នូវ​សមិទ្ធផល​ថ្មី​មួយ​ដ៏​មាន​អត្ថន័យ និង​ប្រយោជន៍​សុខភាព​មួយ គឺ​អគារ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃ​នប់ ដែល​នឹង​ក្លាយជា​កន្លែង​ផ្តល់​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព ជួយ​សម្រាលទុក្ខ​លំបាក និង​នាំ​មក​នូវ​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប​។

លោក​អភិបាលស្រុក​បាន​បន្ថែម​ថា សមិទ្ធផល​ថ្មី មិន​ត្រឹមតែ​ជា​សំណង់​អគារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​និមិត្តរូប​នៃ​ការ​អភិវឌ្ឍ ការ​យកចិត្តទុកដាក់ និង​អនាគត​ដ៏​ប្រសើរ​របស់​ស្រុក​ព្រៃ​នប់​។

សូម​បួងសួង​ដល់​គុណព្រះរតនត្រ័យ និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ជួយ​តាម​ថែរក្សា និង​ប្រសិទ្ធពរ​ជ័យ សិរី​សួស្តី ជ័យ​មង្គល ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុម​គ្រូពេទ្យ ក្រុមការងារ​សាងសង់ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បាន​សមប្រកប​ដោយ​ពុទ្ធ​ពរ​ទាំង ៤ ប្រការ​គឺ​៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕