ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន ៨នាក់ បង្ហោះម៉ូតូកែច្នៃនៅស្រុកជីក្រែង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

4 ថ្ងៃ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ ក្រុម​ក្មេង​ទំនើង​ចំនួន ៨​នាក់​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​រាជ​អាវុធហត្ថ ស្រុក​ជីក្រែង​ធ្វើការ​ឃាត់ខ្លួន បាន​៨ នាក់ រួម​ទាំង​វត្ថុ​តាង​ម៉ូតូ ស​ង្ស​យ័​ពាក់​ពន្ធ​ករណី​បង្ហោះ​ម៉ូតូ​និង បង្ក​រំខាន​ដល់​ប្រជាពលរដ្ឋ​តាម​សាធារណ ។

ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ជំនាញ​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា​ឆ្នាំ​២០២៦ នេះ​ថា ពាក្យស្លោក ពោល​ថា ក្រុម​ក្មេង​ទំនើង​មួយ​គ្រា ធ្វើ​ឱ្យ​សោកស្តាយ​មួយ​ជីវិត ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តម សេនីយ៍​ត្រី សៀ ទី​ន មេបញ្ជាការ​កង​រាជ​អាវុធ ហត្ថ​ខេត្តសៀមរាប បានឱ្យ​កម្លាំង​ជំនាញ​របស់​កងរាជអាវុធហត្ថ ច ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង បង្ហោះ​ម៉ូតូ ក៏​ដូច​ជា បទល្មើស​ផ្សេង ៗ ឱ្យ​ដី​ច​ភ្លៀងរលឹម ។

ប្រភព​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​ទាំង ៨​នាក់ យក​មក​ធ្វើការ​អប់រំ និង​ឱ្យ​ឪពុក​ម្តាយ​មក​ធានា​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ដូច្នេះ សូម​ប្អូន​ៗ ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​ទំនើង ដែល​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ជុំវិញ ក៏​ដូច​ជា​បង្ក​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម បើ​មិន​ដូ​ច្នះ​ទេ​កម្លាំង​កង​អាវុធហត្ថ​នឹង​ធ្វើការ​បង្ក្រាប​យក​ទៅ​ព្រមាន​អប់រំ ក៏​ដូច​ជា​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ជា​ធរមាន ផង​ដែរ​។

សូម​ជម្រាប​ថា បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​បាន​ផ្តល់​ព័ត៌មាន តាម​រយៈ លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩៦ របស់​កងរាជអាវុធហត្ថ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​ក្រុម​ក្មេង​ទំនើង នៅ​វេលា​ម៉ោង ១៦​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​អាវុធហត្ថ​ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ចុះ​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង បាន​ចំនួន​០៨​នាក់ រួម​ទាំង​ម៉ូតូ​ចំនួន ០៣​គ្រឿង ដែល​បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ បង្ក​ឱ្យ​មានការ​រំខាន​ដល់​ប្រជា​ពល រដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ចំណុច​ទួល​ព្នៅ ស្ថិត​ក្នុងភូមិ​កំពង់ក្ដី​១ ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្តសៀមរាប​។

ប្រភព​បញ្ជាក់​ទៀត​ថា ជា​វិធានការ​រដ្ឋបាល ម៉ូតូ​ទាំង ០៣​គ្រឿង​ត្រូវ​បាន​ដកហូត​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​មូលដ្ឋាន​កង​រាជ​អាវុធ ហត្ថ​ស្រុក​ជីក្រែង​។ ហើយ​អាជ្ញាធរ​អំពាវនាវ​ដល់​យុវជន​ទាំងអស់ សូម​បញ្ឈប់​រាល់​សកម្ម ភាព​ទំនើង​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា បំផ្លាញ​ទ្រព្យសម្បត្តិ និង​កិត្តិយស​គ្រួសារ បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ជុំវិញ ក៏​ដូច​ជា​បង្ក​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម​ផង​ដែរ ៕