ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ច្រឡំ​ថា​ឈឺ​ជើង​ធម្មតា​! ៣ សញ្ញា​នេះ​អាច​ជា​សញ្ញា​ព្រមា.ន​មហា​រី.ក​សួត

2 អាទិត្យ មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស វេជ្ជបណ្ឌិត​ព្រមាន​ថា ទោះបី​ការ​ឈឺ​ជើង​មិនមែន​ជា​រោគ​សញ្ញា​ធម្មតា​នៃ​មហារីក​សួត​ក៏​ដោយ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ វា​អាច​ជា​សញ្ញា​ព្រមាន​ដែល​មិន​គួរ​មើល​រំលង​។ រោគ​សញ្ញា​សំខាន់​ៗ​រួម​មាន ឈឺ​ជើង​រ៉ាំរ៉ៃ​ដោយ​មិនដឹង​មូលហេតុ ហើមជើង​ខុស​ប្រក្រតី និង​ជើង​អស់កម្លាំង ឬ​ដើរ​បន្តិច​ក៏​ហត់ ជា​ពិសេស​ប្រសិនបើ​កើត​រួម​ជាមួយ ក្អក​យូរ ពិបាក​ដកដង្ហើម ឈឺទ្រូង ឬ​ស្រក​ទម្ងន់​ដោយ​មិនដឹង​មូលហេតុ​។

អ្នកជំនាញ​បញ្ជាក់​ថា ការ​ឈឺ​ជើង​ភាគច្រើន​បណ្តាល​មក​ពី​បញ្ហា​សន្លាក់ សរសៃឈាម ឬ​របួស មិនមែន​សុទ្ធតែ​ជា​មហារីក​សួត​ឡើយ​។ ទោះជា​យ៉ាងណា ប្រសិនបើ​រោគ​សញ្ញា​បន្ត​យូរ ឬ​កាន់តែ​ធ្ងន់ គួរ​ទៅ​ពិនិត្យ​សុខភាព​ឱ្យ​បាន​ឆាប់ ដើម្បី​រក​មូលហេតុ​ពិត និង​ទទួល​ការ​ព្យាបាល​ទាន់​ពេល​៕