វេណេស៊ុយអេឡា-អ៉ីស្រាអែល ៖ បន្ទាប់ពីការចរចាគ្នា រយៈពេលប៉ុន្មានសប្ដាហ៍ និងប៉ុន្មានថ្ងៃចុងក្រោយនេះ រវាងរដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោកGIDEON SAAR និងសមភាគីវេណេស៊ុយអេឡា លោកFELIX PLASENCIA អ៉ីស្រាអែល និងវេណេស៊ុយអេឡា បានព្រមព្រៀងគ្នាស្ដារឡើងវិញទំនាក់ទំនងកុងស៊ុល ។ នេះបើតាមការអះអាងរបស់ក្រសួងការបរទេសអ៉ីស្រា
អែលក្នុងសេចក្ដីប្រកាសមួយ ។
ក្រសួងការបរទេសអ៉ីស្រាអែលបញ្ជាក់ថា ការចរចាគ្នាបានឈានទៅដល់កិច្ចព្រមព្រៀងមួយ ដែលសំដៅបង្កើតយន្តការនៃការសម្របសម្រួលគ្នា ដែលអាចផ្ដល់សេវាកម្មកុងស៊ុលដល់ពលរដ្ឋរបស់ប្រទេសទាំង២ ។ វេណេស៊ុយអេឡា ក៏ដូចជាបូលីវីដែរបានផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែលកាលពីខែមករាឆ្នាំ២០០៩មក ប៉ុន្មានថ្ងៃបន្ទាប់ពីចាប់ផ្ដើមការវាយលុកខាងយោធាមួយរបស់អ៉ីស្រាអែលចូលក្នុងជ្រោយហ្គាហ្សា។
ក្នុងសេចក្ដីប្រកាសរួមមួយចេញផ្សាយនាថ្ងៃទី១១ សីហា រដ្ឋាភិបាលអ៉ីស្រាអែល និងវេណេស៊ុយអេឡា គូសបញ្ជាក់ពីសារសំខាន់នៃទំនាក់ទំនងរវាងរដ្ឋអ៉ីស្រាអែល និងសហគមន៍ជ្វីហ្វដែលរស់នៅវេណេស៊ុយអេឡា ដែលជាទំនាក់ទំនងមិត្តភាពប្រវត្តិសាស្ត្រមួយរវាងប្រទេសទាំង២ ។
សេចក្ដីសម្រេចនោះ កើតមានបន្ទាប់ពីអ៉ីស្រាអែលបញ្ជូនជំនួយមនុស្សធម៌ និងក្រុមអ្នកសង្គ្រោះទៅកាន់វេណេស៊ុយអេឡា ក្រោយការរញ្ជួយដីខ្លាំង២ផ្ទួនគ្នាយ៉ាងបំផ្លិចបំផ្លាញ បណ្ដាលឲ្យមនុស្សស្លាប់ច្រើនពាន់នាក់ ៕

ចែករំលែកព័តមាននេះ