ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការវា.យប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅហ្គាហ្សា ស.ម្លា.ប់ស៊ីវិលក្នុងគ្រួសារតែមួយ​៦​នាក់ទាំងអធ្រាត្រ

5 ម៉ោង មុន

សង្គ្រាម​អ៊ីស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ការ​វាយប្រហារ​មួយ​របស់​អ៊ី​ស្រា​អែ​ល ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ កក្កដា ត្រូវ​ចំ​ផ្ទះ​របស់​គ្រួសារ​មួយ​នៅ​ទីក្រុង​ហ្គា​ហ្សា​ ។ មន្ទីរពេទ្យ​មួយ​នៃ​ទីក្រុង​នោះ​អះអាង​ថា ​បាន​ទទួល​បណ្ដា​សាកសព ​និង​បណ្ដា​អ្នក​របួស​ដោយសារ​ការ​វារ​ប្រហារ​នោះ​ ។

នៅ​នឹង​កន្លែងផ្ទះ​មួយ​រង​ការ​បំផ្លាញ​ស្ទើរ​ទាំងស្រុង​ ។ មន្ទីរពេទ្យ​អាល់​ជី​ហ្វា​កន្លែង​ដែល​សាច់ញាតិ​ជន​រង​គ្រោះ​លើកគ្នា​ទៅ គេ​ឃើញ​សាកសព​ក្មេង​ស្រី​ម្នាក់​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក​ពណ៌​ស នៅ​ក្បែរ​សាកសព​មនុស្ស​ដទៃ​ៗ​ទៀត​ដែល​ដាក់​តម្រៀប​គ្នា​ជា​ជួរ​គ្រប​ដោយ​ភួយ​ ។

ការ​វាយប្រហារ​នោះ​របស់​អ៊ី​ស្រា​អែ​ល​ បណ្ដាល​ឲ្យ​មនុស្ស​ស្ថិត​ក្នុង​គ្រួសារ​តែ​មួយ​ស្លាប់​៦​នាក់​ ។ ការ​វាយប្រហារ​នេះ​របស់​អ៊ី
​ស្រា​អែ​ល​ធ្វើ​ឡើង​នា​វេលា​រំលង​អ​ធ្រា​ត្រ​ ពេល​មនុស្ស​ម្នា​កំពុង​ដេក​លង់លក់​ ។ ប្រភព​យោធា​អ៊ី​​ស្រា​អែ​ល​និយាយ​ថា ​នោះ​ជា​ការ​វាយប្រហារ​សំដៅ​ភេរវ​ករ​ហា​ម៉ាស់​ម្នាក់​ក្នុង​តំបន់​នោះ​ តែ​មិន​បាន​បញ្ជាក់​ច្រើន​ជាង​នេះ​ឡើយ​ ។

ផ្នែក​ការពារ​ស៊ី​​វិល​ជ្រោយ​ហ្គា​ហ្សា រៀបរាប់​ពី​មនុស្ស​៦​នាក់​ទៀត​ស្លាប់​​នៅ​ក្នុង​ដែនដី​ប៉ា​ឡេ​ស្ទី​ន​នេះ​។ កងទ័ព​អ៊ី​​ស្រា​អែ​ល​អះ​អាង​ថា បាន​វាយប្រហារ​តាម​អាកាស ប្រឆាំង​ភេរវ​ករ​ប្រដាប់​អាវុធ​ច្រើន​នាក់​ដែល​កំពុង​ផ្ទេរ​អាវុធ​ដាក់​ក្នុង​រថយន្ត​មួយ​គ្រឿង​នៅ​ភាគ​ខាងត្បូង​ជ្រោយ​ហ្គា​ហ្សា​ ៕