ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​បា.ញ់​មី.​ស៊ី.​ល​លើ​នាវា​ដឹក​ទំនិញ​តួ​ក​គី​នៅ​អ៊ុយ​ក្រែ​ន ស្លា.ប់​នាវិក​៦​នាក់

8 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អភិបាលក្រុង​មូ​ស្គូ​ប្រកាស​នា​ថ្ងៃ​ទី​២០​ កក្កដា​ ថា ដ្រូ​ន​អ៊ុយ​ក្រែ​នជាង​៤០០​គ្រឿង ដែល​បញ្ជូន​កាលពី​យប់​ថ្ងៃ​ទី​១៩​ ទៅ​២០​ កក្កដា ទៅ​វាយប្រហារ​តំបន់​រដ្ឋធានី​រុ​ស្ស៊ី​ តែ​ភាគច្រើន​ត្រូវ​បាន​បាញ់​ទម្លាក់​។


តាម​តេ​ឡេ​ក្រាម​អភិបាលក្រុង​មូ​ស្គូ​ លោក​ស័​រ​ហ្គេ​យ​សូ​ប៊ី​យ៉ា​នី​ន ​សរសេរ​ថា ពី​ម៉ោង​២០ ​និង​៣០​នាទី​ទៅ​ម៉ោង​៥​ព្រឹក ដ្រូ​ន
​សត្រូវ​ជាង​៤០០​គ្រឿង​ បាន​ហោះ​ឆ្ពោះទៅ​កាន់​តំបន់​ក្រុង​មូ​ស្គូ​ ។ ភាគច្រើន​នៃ​ដ្រូ​ន​ទាំងនោះ​ បាន​ត្រូវ​បាញ់​ទម្លាក់​ដោយ​កងកម្លាំង​ការពារ​អាកាស​តាំងពី​ស្ថិត​នៅ​ឆ្ងាយ​ទីក្រុង​នេះ​ ។ ចំណែក​ដ្រូ​ន​៨៥​គ្រឿង​ ត្រូវ​កម្ទេច​ពេល​ហោះ​មក​ដល់​ក្បែរ​ក្រុង​មូ​ស្គូ​។ មនុស្ស​៦​នាក់​ រង​របួសធ្ងន់​ ឬ​ស្រាល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយ​អម្បែង​ដ្រូ​ន​។

អភិបាលក្រុង​ដូ​ម៉ូ​ឌឺ​ដូ​វ៉ូ​ លោក​អាន​ដ្រេ​វ៉ូ​រ៉ូ​ប៊ី​យ៉ូ​វ រៀបរាប់​ពី​ការ​ខូចខាត​នានា​នៅ​ទីក្រុង​នោះ និង​នៅ​ក្រុង​ប៉ូ​ដុល​ស្ក៍​ ព្រមទាំង​ក្រុង​
អូ​ឌី​ន​សូ​វ៉ូ​​ដោយ​លោក​លើក​ពី​បណ្ដា​ផ្ទះ​ឯកជន និង​បណ្ដា​ហេ​ដ្ឋា​រចនា​សម្ព័​ន្ថ​ស៊ី​វិល​រង​ការ​ខូចខាត ដោយ​ការ​ធ្លាក់​ដ្រូ​ន​ចំ​។ តាម​ព័ត៌មាន​ដំបូង​នានា​ថា មនុស្ស​ម្នាក់​រង​របួស​នៅ​ក្រុង​ដូ​ម៉ូ​ឌឺ​ដូ​វ៉ូ មក​ពី​ភ្លើង​ឆេះ​ផ្ទះ​មួយ​ហើយ​មនុស្ស​ម្នាក់​ទៀត​រង​របួស​នៅ​លើ​ផ្លូវថ្នល់​មួយ ដោយសារ​ដ្រូ​ន​ថ្លា​ក់​ក្បែរ​រថយន្ត​ ។

ការ​វាយប្រហារ​នេះ ​កើត​មាន​បន្ទាប់​ពី​រុ​ស្ស៊ី​​វាយប្រហារ​ដោយ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ច្រើន​គ្រាប់​លើ​ក្រុង​គៀវ កាលពី​យប់​ថ្ងៃ​ទី​១៨​មក​១៩​កក្កដា បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​របួស​១៦​នាក់ ​។ កាលពី​២​ថ្ងៃមុន​នេះ​ គឺ​នា​យប់​ថ្ងៃ​ទី​១៧​ មក​១៨​ កក្កដា ការ​វាយ​ប្រហារ​មួយ​ដោយ​ដ្រូ​ន​អ៊ុយ​ក្រែ​ន​៣៧០​គ្រឿង ប្រឆាំង​រដ្ឋធានី​រុ​ស្ស៊ី ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់​ និង​របួស​៣៧​នាក់​។

ម្យ៉ាងទៀត ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​រាយការណ៍​ នា​យប់​ថ្ងៃ​ទី​១៩​ កក្កដា​ ថា នាវិក​៦​នាក់​បាន​ត្រូវ​ស្លាប់ ដោយសារ​ការ​បាញ់​មី​ស៊ី​ល​របស់​រុ​ស្ស៊ី​ លើ​នាវា​ដឹក​ទំនិញ​១​គ្រឿង​របស់​តួ​ក​គី ដែល​ដឹក​គ្រាប់​ធញ្ញជាតិ ក្រោយ​យប់​ថ្មី​នៃ​ការ​វាយប្រហារ​ថ្មី​របស់​រុ​ស្ស៊ី​​លើ
​ក្រុ​ងគៀវ​ជាមួយ​មីស៊ី​ល​បាលី​ស្ទិ​ក​២០​គ្រាប់​ ។ នាវា​ដោត​ទង់ជាតិ​ហ្គី​ណេ​ប៊ី​សូ​តែ​ជា​របស់​តួ​ក​គី​នោះ ត្រូវ​គ្រាប់​មីស៊ី​ល​បណ្ដែត​
៣​គ្រាប់ ក្រោយ​ចាក​ចេញពី​កំពង់​ផែ​អូ​ដេ​សា​ ៕