ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​តេ​ក្វា​ន់​ដូ​ ITF​ កម្ពុជា​គ្រោង​បញ្ជូន​អត្ត​ព​លិ​ក​ជម្រើសជាតិ​ចំនួន​ ៣២​រូប​ទៅ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ម៉ុង​ហ្គោ​លី

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ITF​កម្ពុជា​ត្រៀម​បញ្ជូន​កីឡាករ កីឡាការិនី​ជម្រើសជាតិ​តេ​ក្វា​ន់​ដូ​ITF​កម្ពុជា​ចំនួន​៣២​រូប មាន​ទាំង​ឈុត​តូច ឈុត​ធំ​ដើម្បី​ទៅ​ចូលរួម​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​ITF​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​១១ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៩​ខែសីហា​ឆ្នាំ​២០២៦​នៅ​(ULAANBATAR MONGOLIA)​។

ឯកឧត្តម​កែវ រ៉េ​មី​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ITF​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​កម្ពុជា​បាន​បញ្ជូន​ក្រុមកីឡា​ឈុត​តូច​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ ។​ ទោះជា​យ៉ាងណា​សម្រាប់​ប្រភេទ​កីឡា​តេ​ក្វា​ន់​ដួ​ITF​កម្ពុជា​ធ្លាប់​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ មាន​ដូច​ជា​ការ​ប្រកួត​កម្រិត​ពិភពលោក កម្រិត​អាស៊ី​ជា​ច្រើន​លើក​រួច​មក​ហើយ ក្នុង​នោះ​ថែម​ទាំង​ដណ្ដើម​បាន​មេដាយមាស ប្រាក់​និង​សំរឹទ្ធ​ជា​ច្រើន​គ្រឿង​ជូន​ជាតិ​ទៀត​ផង​។

ឯកឧត្តម​បាន​បន្ត​ឱ្យ​ដឹង​ថែម​ទៀត​ថា សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ​មិន​ត្រឹមតែ​ប្រកួត​មួយ​មុខ​នោះ​ទេ គេ​ត្រូវ​ទៅ​ដេញថ្លៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​ទៀត​ផង ។ ​ព្រោះថា​កម្ពុជា​នឹង​រំពឹង​ទុក​យ៉ាង​មុតមាំ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​ជើងឯក​អាស៊ី​លើក​ទី​១២​ឆ្នាំ​២០២៨​។​ឯកឧត្តម​បាន​សង្កត់ធ្ងន់​ទៀត​ថា ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​នេះ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះថា​យើង​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន​ពី​សំណាក់​អ្នកចូលរួម ជា​ពិសេស​ពី​បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក​ដែល​បាន​មក​ចូលរួម​។​ម្យ៉ាងវិញទៀត​យើង​ដឹង​ហើយ​ថា កាលណា​មាន​កីឡាករ​មក​ចូលរួម​គឺ​មាន​បងប្អូន ក្រុម​គ្រួសារ របស់​គេ​នឹង​មក​តាម​ជាមួយ គេ​មក​លេង​ប្រទេស​យើង យក​លុយ​មក​ចាយ​នៅ​ស្រុក​យើង​ជួយ​ឱ្យ​កំណើនសេដ្ឋកិច្ច​មានការ​កើនឡើង​។​ដូច្នេះ​កីឡា​ផ្សា​ភ្ជាប់​ជាមួយនឹង​វិស័យ​ទេសចរណ៍​។

ឯកឧត្តម​បាន​មាន​ប្រសាសន៍​ទៀត​ថា​បច្ចុប្បន្ន​វិស័យ​កីឡា​តេ​ក្វា​ន់​ដូ​ITF​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​នៅ​លើ​ពិភពលោក ពេល​មាន​វត្តមាន​ក្រុម​កីឡាករ កីឡាការិនី​តេ​ក្វា​ន់​ដូ​ITF​កម្ពុជា​ទៅ​ដល់​ទីណា​ល្បីល្បាញ​ដល់ទី​នោះ​តែ​ម្ដង​។​ជាក់ស្ដែង​ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ព្រោះ​គេ​ដឹង​ថា​ក្រុម​អត្ត​ព​លិ​ក​តេ​ក្វា​ន់​ដូ​ITF​កម្ពុជា បន្ទាប់​ពី​ប្រ​ទេ​កូរ៉េ​ខាងជើង​ដែល​ជា​ម្ចាស់​ក្បាច់គុន​មាន​តែ​កម្ពុជា​ទេ បន្ទាប់​មក​មាន​រៀប​រុ​ស្សី ចិន និង​កា​ហ្សា​ក​ស្ថាន​ជាដើម​។​

ដូច្នេះ​លោក​សំណូមពរ​ទៅ​ដល់​ក្រុម​កីឡាករ កីឡាការិនី​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​។​ឯកឧត្តម​បាន​បញ្ជាក់​ហើយ​ថា​ប្រសិនជា​យើង​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដូច​ការ​គ្រោងទុក​មែ ហាម​ដាច់ខាត​គឺ​ការ​ហាលអាវ បាន​ន័យ​ថា​ម្ចាស់ផ្ទះ​ត្រូវ​ឡើង​ទៅ​ដល់​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​មេដាយមាស​៕​