ក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា ដំណក់ទឹកភ្លៀងពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែកក្កដា គឺកំពុងតែស្បើយ ហើយដោយសល់ដំណក់ភ្លៀងខ្លះ តែនៅតំបន់ខ្ពង់រាបប៉ុណ្ណោះ ។

ប្រភពដដែលបានអះអាងថា សម្រាប់តំបន់វាលទំនាប ពុំមានភ្លៀងធ្លាក់ទេ ប៉ុន្តែនៅតំបន់មាត់សមុទ្រ នៅសេសសល់រង្វង់១០ភាគរយ ហើយតំបន់ខ្ពង់រាបនៅសេសសល់ប្រមាណជា១៥ភាគរយ ។
ស្របនឹងសេចក្តីជូនដំណឹងពីមុនមក ចាប់ពីពេលនេះតទៅ កម្ពុជាអាចកំពុងតែបោះជំហ៊ានចូលទៅក្នុងអំឡុងពេលដែលកម្ពុជាអាចរងគ្រោះនឹងកូនរដូវប្រាំង និងឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ ។
នៅក្រោមឥទ្ធិពលនៃអាកាសធាតុបែបនេះ តំបន់ខ្លះនឹងអាចប្រឈមមុខនឹងបញ្ហាកង្វះខាតទឹក ករណីដូចជា នៅខាងស្រុកកំពង់ស្វាយ និងស្ទោង ខេត្តកំពង់ធំ ជាដើម ៕
ចែករំលែកព័តមាននេះ