ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​ជនសង្ស័យ​​១៣​នាក់​ធ្វើ​សកម្មភាព​កា.ប់​ប្ល.ន់​យក​ម៉ូតូ​២​ករណី​ ដាច់ដោយឡែក​ពី​គ្នា

8 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​កម្លាំង​កង​រាជ​អាវ​ធ​ហត្ថ​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​១៣​នាក់​ដែល​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២០ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៦​។

ប្រតិបត្តិការ​បង្ក្រាប​ក្មេង​ទំនើង​ធ្វើ​សកម្មភាព​កាប់​ប្លន់​និង​លួច​ម៉ូតូ​ប្រើប្រាស់​គ្រឿងញៀន​២​ករណី​ឃាត់ខ្លួន​ចំនួន​១៣​នាក់​ក្នុង​នោះ​មាន​ករណី​ឃាត់ខ្លួន​ក្រុង​សិរី​សោភ័ណ​ចំនួន​១១​នាក់ និង​ស្រុក​ម៉ា​ឡៃ​ចំនួន​២​នាក់​។

លោក​វរៈសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា​៖​កាលពី​ថ្ងៃ​ទី​១៧ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៦​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់​និង​ដកហូត​មានកាំបិត​និង​ដាវ​ដែល​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ដែល​ត្រូវ​បាន​បង្ក្រាប​ក្នុងភូមិ​សា​ស្គ្រ​ក្រុង​សិរី​សោភ័ណ​។

លោក​អនុសេនីយ៍ឯក ប៊ិ ប៊ុ​ន​ចុង មេបញ្ជាការ​ស្តីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​បាន​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​១៨ ខែ​ក​ក្កដា ឆ្នាំ​២០២៦​ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ម៉ា​ឡៃ​។

ចំពោះ​ជនសង្ស័យ​ចំនួន​១៣​នាក់​ដែល​ឃាត់ខ្លួន​២​ករណី​ដោយឡែក​គ្នា​ត្រូវ​បាន​នាំ​យក​សាកសួរ​តាម​ចម្លើយ​សារភាព​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្តន៍​តាម​ច្បាប់​ ៕