ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបបទល្មើសបានជាបន្តបន្ទាប់ ឃាត់ខ្លួនជនសង្ស័យ ៧នាក់ បញ្ជូនទៅតុលាការ

20 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ចង្អុល​ណែនាំ​ជា​ប្រចាំ​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ពាក់ព័ន្ធ បាន​បើក​ការ​ស្រាវជ្រាវ បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ផ្សេង​ៗ​បានជា​បន្តបន្ទាប់ ។

ករណី​ដែល​បាន​បង្ក្រាប​រួម​មាន អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាត់​ខ្សែភ្លើង​) ចំនួន​២​ករណី​, អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ទម្លុះទម្លាយ​កាត់​ខ្សែភ្លើង​) ចំនួន​១​ករណី​, ករណី​រំលោភ​លើ​ទំនុកចិត្ត (​ខ្ចី​ម៉ូតូ​យក​ទៅ​បញ្ចាំ និង​លក់​) ចំនួន​២​ករណី និង​អំពើ​លួច​ម៉ូតូ ចំនួន​១​ករណី ។

ជា​លទ្ធផល សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន ៧​នាក់ និង​ដកហូត​វត្ថុ​តាង​ជា​ច្រើន រួម​មាន ម៉ូតូ អាវុធ​ខ្លី ទូរស័ព្ទ​ដៃ ខ្សែភ្លើង និង​ឧបករណ៍​ប្រើប្រាស់​សម្រាប់​ធ្វើ​សកម្មភាព ។ ក្នុង​ចំណោម​វត្ថុ​តាង​ខាងលើ មាន​ម៉ូតូ​មួយ​ចំនួន​ត្រូវ​បាន​ស្រាវជ្រាវ​រក​ឃើញ និង​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ដោយ​ជោគជ័យ ។

បច្ចុប្បន្ន ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ត្រូវ​បាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នឹង​បន្ត​ពង្រឹង​ការ​ល្បាត ការ​ស្រាវជ្រាវ និង​ការ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​ល្អ​ប្រសើរ ៕