ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាលរង​ក្រុង ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ដូច​ភ្លៀង​រលឹម ក្នុង​រដូវ​បិទ​នេសាទ​

13 ម៉ោង មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ បើ​តាម​ប្រសាសន៍​របស់​លោក ហា​យ យង់ អភិបាលរង នៃ​គណៈ​អភិបាល​ក្រុង​សៀមរាប បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​យើង​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ ២០២៦ នេះ​ថា លោក​បាន​ដឹកនាំ ក្រុមការងារ​ចម្រុះ មាន​ដូច​ជា លោក ពត វណ្ណ​ដេ​ត នាយ​រង​ខណ្ឌ រដ្ឋបាល​ជលផល​សៀមរាប បាន​ដឹក​នាំ​ផ្នែក​រដ្ឋបាល​ជលផល​ចុង​ឃ្នៀស​ ​សង្កាត់​រដ្ឋបាល​ជល​ផល​ភ្នំ​ក្រោម សហគមន៍​នេសាទ​ចុង​ឃ្នៀស សហ​ការ​ជាមួយ ក្រុម​អន្តរាគមន៍​ថ្នាក់​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជល​ផល បឹង​ទន្លេសាប​ប្រចាំ​ស្នាក់​ការ​កំពង់​ភ្លុក ដឹកនាំ​ដោយ​លោក សោម សុវណ្ណ នាយ​រង​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងជើង​បឹង ទន្លេ​សាប ,​រដ្ឋបាល​ក្រុង​សៀមរាប រដ្ឋបាល​សង្កាត់​ចុង​ឃ្នៀស និង ប្រជា​ការពារ​សង្កាត់​ចុង​ឃ្នៀស ,​កម្លាំង​កងទ័ព​យោធភូមិ​ភាគ​ទី​៤ ,​កម្លាំង​សរុប​ចំនួន ៤៦ នាក់ មធ្យោបាយ​កាណូត​ចំនួន ០៩ គ្រឿង​បាន​ចេញ​ប្រតិបត្តិការ​ចុះ​ត្រួត​ពិនិត្យ​-​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ចាប់ពី​ចំណុច​មាត់ពាម​ចុង​ឃ្នៀស សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប​រហូត​ដល់​ចំណុច​ជ្រោយ​ព​ពាយ ដល់​ចំណុច​អូរ​ប្រតប់ ស្ថិត​ក្នុង​សង្កាត់​ចុង​ឃ្នៀស ក្រុង​ខេត្តសៀមរាប ដូច​ភ្លៀងរលឹម ផង​ដែរ ។

‎  ​លោក បញ្ជាក់​ទៀត​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ ក្នុង​រដូវ​បិទ​នេសាទ​នេះ កម្លាំង​យើង​បាន ចុះ​រុះរើ និង​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​លូ​ស្បៃ​មុង​ចំនួន ០១ ករណី វត្ថុ​តាង​ដែល​ជា​ឧបករណ៍​នេសាទ​ខុសច្បាប់​ទាំងអស់​ខាងលើ​ត្រូវ​បាន​រុះរើ និង​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​រួម​មាន​៖ – របាំង​ស្បៃ​មុង​ចំនួន ១១៥ ​គ្រឿង ។ ‎-​របាំង​ស្បៃ​មុង​ប្រវែង ៥.៥៥០ ម៉ែត្រ ។​- ចំរឹង​ចំនួន ១.២០០ ដើម ។​-​លែង​ត្រី​ចំរុះ ចំនួន ១០០​គ​.​ក្រ ចូល​ទៅ​ក្នុង​បឹង​ទន្លេសាប វិញ​ផង​ដែរ​៕