បន្ទាយមានជ័យ ៖ អ្នកញៀនល្បែងជល់មាន់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប រត់ចែកជើងគ្នា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅក្បែរផ្សារសមាគមន៍ ស្ថិតភូមិចាន់គីរី សង្កាត់/ក្រុងប៉ោយប៉ែត ។

កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែតបានប្រាប់ថា ៖ ក្រោយទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានមានកន្លែងលួចលាក់លេងល្បែងប្រជល់មាន់ (បក្សី)រាល់ថ្ងៃហូរកញ្ជៀវធ្វើអោយប៉ះអ្នកជិះខាង និងភ្នាល់ដាក់លុយល្បែងខុសច្បាប់អ្នកប្រព្រឹត្តល្បែងស៊ីសង ហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបត្រូវបានអ្នកលេងដឹងខ្លួនមុន រត់ចែកជើងគ្នាដោយបីមាន់រត់ចូលព្រៃអស់ ។

កម្លាំងប៉ុស្តិ៍នគរបាលបានបញ្ជាក់ថា ៖ ក្រោយចុះបង្ក្រាបល្បែងជល់មាន់អ្នកលេងដឹងខ្លួនមុនរត់ចែកជើងគ្នាអស់ បន្សល់ទុកតែសម្ភារៈជល់មាន់ ត្រូវបានកម្លាំជំនាញប្រមូលជាវត្ថុតាងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ព្រោះជាសម្ភារៈល្បែងស៊ីសងជល់មាន់ល្មើសច្បាប់ ដែលណាត់គ្នាជល់ ដោយលួចលាក់ជាប្រចាំពេលនេះត្រូវបង្ក្រាប ។
ប្រជាពលរដ្ឋបានសាទរចំពោះសមត្ថកិច្ច ដែលបានបង្ក្រាបល្បែងជល់មាន់(បក្សី)ដែលធ្វើប៉ះពាល់សណ្តាប់ធ្នាប់ពេលជល់មាន់ហូរកញ្ជៀវ និងអសន្តិសុខ និងហិ.ង្សាកើតឡើង ព្រោះអ្នកញៀនល្បែងជល់មាន់និងហិង្សាក្នុងគ្រួសារ និងចោកម្មបានកើតឡើងជាញឹកញ៉ាប់ ព្រោះតែល្បែងជល់មាន់ ត្រូវលុបបំបាត់អោយអស់ អោយភូមិ/ឃុំមានសុវត្ថិភាព ៕


ចែករំលែកព័តមាននេះ