ប្រទេសកាណាដា ៖ មេដឹកនាំខេត្តអុនតារីយ៉ូកាណាដា ដែលកំពុងកើតមានភ្លើងឆេះព្រៃដ៏អាក្រក់ ក្រោយអាមេរិករិះគន់ចំពោះឥទ្ធិពលផ្សែងភ្លើងឆេះព្រៃហុយលើផ្នែកធំមួយនៃដែនដីអាមេរិក កាលពីថ្ងៃទី១៨ កក្កដា ចាត់ទុកការរិះគន់់របស់រដ្ឋការអាមេរិកប្រឆាំងប្រទេសលោកថា មិនអាចទទួលយកបានទាំងស្រុង ។

ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានគំរាមយកពន្ធគយជាថ្មីលើបណ្ដាផលិតផលកាណាដា ដោយសារការធ្វេសប្រហែសរបស់ខ្លួនហើយចោទប្រកាន់កាណាដាថា មិនបានថែរក្សាត្រឹមត្រូវព្រៃឈើរបស់ខ្លួន ។ តាមបណ្ដាញសង្កមTRUTH SOCIAL លោកថ្លែងថា សហរដ្ឋអាមេរិកទទួលរងដោយឥតប្រយោជន៍ការបំពុលខ្យល់អាក្រក់ និងគ្រោះថ្នាក់សម្រាប់សុខ
ភាព។ ការបំពុលនោះនាំឲ្យមានការបារម្ភដល់ការប្រកួតបាល់ទាត់ពិភពលោកវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមបាល់ទាត់អេស្ប៉ាញ និង
អាហ្សង់ទីន ក្នុងស្តាតកណ្ដាលវាលនៅញូវចឺស៊ី ។

លោក DOUG FORD ដោយមិននិយាយចំឈ្មោះលោកដូណាល់ត្រាំ ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងTHUNDER BAY កន្លែងជ្រកបណ្ដោះបណ្ដោះនៃមនុស្សជម្លៀសចេញដោយសារភ្លើងឆេះព្រៃថ្លែងថា ការធ្វើអត្ថាធិប្បាយរបស់រដ្ឋការអាមេរិក មិនអាចទទួលយកបានទាំងស្រុង។ លោកថា ពិតជាគួរឲ្យសោកស្ដាយដែលអាមេរិកមិនបានមកជួយប្រទេសជិតខាង កំពុងជួបគ្រោះភ្លើងឆេះព្រៃដ៏អាក្រក់ហើយបែរមកជះកំហុសដាក់់កាណាដាទៅវិញ ។

ភាគឦសានអាមេរិកគ្របដណ្ដប់ដោយផ្សែងដ៏ក្រាស់ មកពីភ្លើងឆេះព្រៃដែលរាតត្បាតកាណាដា។ ពលរដ្ឋអាមេរិកច្រើនលាននាក់និយាយថា ខ្យល់អាកាសលាយផ្សែងនាំឲ្យមានការលំបាកក្នុងការដកដង្ហើម ៕
ចែករំលែកព័តមាននេះ