ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បួនឡានយោធានិងទាហានស៊ីឈ្នួលរុស្ស៊ី រងការពួនស្ទាក់វា.យប្រហារយ៉ាងធ្ងន់ធ្ងរពីក្រុមឧទ្ទាម និងជីហាត

7 ម៉ោង មុន

ប្រទេស​ម៉ា​លី ៖ ក្បួន​រថយន្ត​យោធា​មួយ​ដែល​ដឹក​កង​ទាហាន​ម៉ា​លី កង​ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី ​និង​ជីវពល​ស្និ​ទ​រដ្ឋាភិបាល
វិល​ត្រឡប់​ពី​មូលដ្ឋាន​អា​នេ​ហ្វី​ស​សំដៅ​មក​កាន់​ទីក្រុង​ហ្គា​វ ជាទី​ក្រុង​សំខាន់​មួយ​នា​ភាគ​ខាងជើង​ប្រទេស រង​ការ​ពួនស្ទាក់​វាយប្រហារ​របស់​ពួក​ឧទ្ទាម ​និង​ពួក​ជី​ហា​ដ​ ។

ពួក​ជី​ហា​ដ​នៃ​សាខា​អាល់​កៃ​ដា និង​ពួក​ឧទ្ទាម​ឯករាជ្យ​និយម​នៃ​កងកម្លាំង​រំដោះ​អា​ហ្សា​វ៉ា​ត​បាន​ពួនស្ទាក់​វាយប្រហារ​ក្បួន​រថយន្ត​នោះ​ ។ យន្តហោះ​មួយ​គ្រឿង​របស់​កងទ័ព​រដ្ឋាភិបាល​បាន​ហោះ​មក​ដល់ និង​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​តែ​ដោយសារ​ធាតុអាកាស​អាក្រក់​ការ​វាយប្រហារ​នោះ​មិន​ចំ​គោលដៅ​ ។

តាម​ប្រភព​ព័ត៌មាន​ជា​ច្រើន​ថា ក្នុង​ជួរ​កងទ័ព​រដ្ឋាភិបាល មាន​អ្នក​រង​គ្រោះជា​ច្រើន​បណ្ដា​រថយន្ត​ត្រូវ​ភ្លើង​ឆេះ​ហើយ​សម្ភារ​យោធា​​រង​ការ​បំផ្លាញ​ ឬ​រឹបអូស​យក​ដោយ​ពួក​ឧទ្ទាម​និង​ពួក​ជី​ហា​ដ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​កងទ័ព​បាន​ទទួលស្គាល់​ពី​ការ​ពួនស្ទាក់​វាយប្រហារ​នោះ​និង​ថា​ការ​ប្រយុទ្ធ​គ្នា​កំពុង​បន្ត​ ៕