ប្រទះឃើញបុរសម្នាក់ ត្រូវគេកា.ប់ស្លា.ប់ ម្តុំផ្លូវចូលវត្តទួលពង្រ
- ភ្នំពេញ
ខេត្តបន្ទាមានជ័យ ៖ ប្រទះឃើញបុរសម្នាក់ដេកស្លាប់ ដោយត្រូវគេកាប់ចំស្មាខាងក្រោយ និងកដៃ អាចជាករណីឃាតកម្ម ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៦ នៅម្តុំផ្លូវវត្តទួលពង្រ ស្ថិតភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ។
ប្រជាពលរដ្ឋបានឱ្យដឹងថា បុរសរងគ្រោះមានអាយុប្រមាណជាង២០ឆ្នាំ ជាអ្នករស់នៅភូមិកើតហេតុ ។ សពជនរងគ្រោះមានស្នាមកាប់ចំស្មាខាងក្រោយ និងកដៃ និងស្លៀកពាក់អាវខ្មៅដៃវែង ខោជើងវែងពណ៌ខៀវ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅពេលគាត់បានជិៈម៉ូតូតាមផ្លូវដល់ចំណុចម្តុំផ្លូវចូលវត្តទួលពង្រ ស្រាប់តែប្រទៈឃើញជនរងគ្រោះម្នាក់បានស្លាប់ក្នុងថ្លុកឈាម ដោយត្រូវបានគេកាប់ ហើយក៏បានរាយការណ៍ជូនអាជ្ញាធរភូមិ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរឫស្សី ឃើញកម្លាំងជំនាញចុះមកពិនិត្យជនរងគ្រោះដែលត្រូវបានឃាតករសំលាប់បានបាត់ម៉ូតូ១គ្រឿង។
ក្រោយកម្លាំងជំនាញពិនិត្យជនរងគ្រោះដែលស្លាប់ ឃើញមានស្នាមរបួសត្រូវឃាតករសម្លាប់អាចជាករណីឃាតកម្មកាប់សំលាប់ទៅលើជនរងគ្រោះ តែមិនទាន់បានដឹងថាជាករណីក្មេងទំនើងកាប់សំលាប់ឬយ៉ាងណានៅឡើយទេ គ្រាន់តែដឹងថាជនរងគ្រោះជាអ្នករស់នៅភូមិកន្លែងកើតហេតុ ។
ក្រោយពិនិត្យធ្វើកោសលវិច្ច័យហើយប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ហើយកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវរកជនដៃដល់ជាឃាតករដែលកាប់ជនរងគ្រោះដើម្បីយកមកផ្ទន្ទាទោសតាមច្បាប់ ៕



ចែករំលែកព័តមាននេះ