ក្រោយឮសំឡេងផ្ទុះផ្ទួនៗគ្នា ស្រាប់តែឃើញមានអណ្ដាតភ្លើងឆេះផ្ទះល្វែងជាន់ទី១យ៉ាងសន្ធោសន្ធៅ ផ្អើលម្តុំស្តុបផ្សារដេប៉ូ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ផ្ទះល្វែងជាន់ទីមួយនៅម្តុំផ្សារដេប៉ូបានឆាបឆេះសន្ធោសន្ធៅផ្អើលពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់ នៅវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៦ ចំនុចផ្ទះល្វែងជាន់ទី១ មួយកន្លែងម្តុំស្តុបផ្លូវដេប៉ូ ផ្លូវ១៨២កែងផ្លូវ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា ផ្ទះកើតហេតុ មិនមានមនុស្សស្នាក់នៅនោះទេ នៅវេលាម៉ោងកើតហេតុ ពួកគាត់ជាប្រជាពលរដ្ឋរស់ក្បែរនោះ បានឮសំលេងផ្ទុះផ្ទួនគ្នា ស្រាប់តែឃើញមានអណ្ដាតភ្លើងឆេះសន្ធោសន្ធៅតែម្តង ទើបផ្អើលពលរដ្ឋរស់នៅក្បែរនោះ បានហៅផ្អើលឆោឡោ និងអ្នកខ្លះបានរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានដើម្បីសុំជំនួយរថយន្តពន្លត់អគ្គីភ័យអោយជួយអន្តរាគមន៍ផងដែរ ។
ករណីនេះផងដែរបន្តិចក្រោយមកក៍មានរថយន្តបង្ការពន្លត់អគ្គិភ័យរបស់ការិយាល័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅអន្តរាគមន៍ចំនួន៤គ្រឿង ដោយសហការគ្នាបាញ់ទឹករហូតដល់ម៉ោង៣យប់ថ្ងៃដដែលទើបរលត់ទៅវិញ ។ អគ្គីភ័យនេះមិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ គ្រាន់តែខូចខាតសំភារៈ មានតុកៅអី និងរបស់បរផ្សេងៗអស់ទាំងស្រុង ចំពោះមូលហេតុ សមត្ថកិច្ចសង្ស័យបឋម អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

















ចែករំលែកព័តមាននេះ