បន្ទាយមានជ័យ ៖ កម្លាំងនគរបាលឃាត់ខ្លួនក្មេងទំនើង៤នាក់ កាន់ដាវ និងកាំបិតគំរាមអ្នកភូមិនៅស្រុកស្វាយចេក ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ។

លោកវរៈសេនីយ៍ទោ អ៊ុន កាថន អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា ៖ ជនសង្ស័យ៤នាក់ មាន១.ឈ្មោះ សោម ប៊ុនឌៀ ភេទប្រុស អាយុ១៥ឆ្នាំ ។ ២.ឈ្មោះ រីក ការ ភេទប្រុស អាយុ២០ឆ្នាំ ។ ៣.ឈ្មោះ សុវត្ថិ ប្លោក ភេទប្រុស អាយុ១៦ឆ្នាំ ។ ៤.ឈ្មោះ តាប់ ស៊ីតូ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិរងចាំ ឃុំស្លរក្រាម ស្រុកស្វាយចេក ។

លោកបានបញ្ជាក់ថា ៖ ក្រោយទទួលបណ្តឹងប្រជាពលរដ្ឋ មានក្មេងទំនើង១ក្រុម មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង មានដាវ និងកាំបិត បានជិះតាមផ្លូវ ហើយគំរាមកាប់អ្នកភូមិនៅពេលធ្វើដំណើរតាមផ្លូវ និងក្នុងភូមិ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតភូមិរងចាំ ឃុំស្លរក្រាម ស្រុកស្វាយចេក ។
លោកវរៈសេនីយ៍ទោ អ៊ុន កាថន បានបញ្ជាក់ថា ៖ ក្រោយទទួលបណ្តឹងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងវត្ថុតាងមានកាំបិត និងដាវចំនួន៤ដើម ដែលឃាត់កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិរងចាំ ឃុំស្លរក្រាម ស្រុកស្វាយចេក ។ ក្រោយសាកសួរ និងធ្វើតេស្តជនសង្ស័យទាំង៤នាក់ ប្រើប្រាស់គ្រឿងញៀន ហើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ៕


ចែករំលែកព័តមាននេះ