ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងតែកាន់ទុក្ខបុណ្យស.ពបងប្រុសបង្កើតផង ស្រាប់តែភ្លើងឆេះផ្ទះហ្មត់ អស់ទាំងមាស លុយ និងប្លង់ដី

1 ថ្ងៃ មុន

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ ខណៈ​ដែល​ម្ចាស់​រវល់​ទៅ​ចូលរួម​បុណ្យសព​បងប្រុស​បង្កើត ហើយ​ទុ​ស្សេ​ខ្សែ​ចរន្ត​ភ្លើង បណ្ដាល​ឲ្យ​ឆាបឆេះ​ផ្ទះ បង្ក​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​តែ​ម្តង ។

ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​រាំង ឃុំ​ជង្រុក ស្រុ​គងពិសី ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​និយាយ​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​មានឈ្មោះ នឹម ភារៈ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ ប៉ិច សុ​ខៃ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​បាន​ទៅ​ចូលរួម​បុណ្យសព​បងប្រុស​បង្កើត​របស់​ខ្លួន​នៅ​ក្នុងភូមិ​ជាមួយ​គ្នា ។ ដោយ​ចាក់សោ​ផ្ទះ ស្រាប់តែ​ដល់​ម៉ោង​កើតហេតុ ទុ​ស្សេ​ចរន្ត​ភ្លើង​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះ អណ្តាតភ្លើង សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ប៉ុន្តែ​ដោយសារ​តែ​ការ​រាយការណ៍​យឺត​ពេក ហើយ​សន្ទុះ​ភ្លើង​ឆាបឆេះ​លឿន​ពេក មិន​អាច​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា​ឡើយ ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់​ដឹង​ថា ទ្រព្យសម្បត្តិ​របស់​ម្ចាស់ផ្ទះ​រង​ការ​ខូចខាត​រួម​មាន​៖
-​ឆេះ​ផ្ទះ​ចំនួន​១​ខ្នង​ដែល​ទំហំ ៦​ម៉ែត្រ​គុណ​និង​៨​ម៉ែត្រ ធ្វើ​អំពី​ឈើ ដំបូល​ប្រក​ក្បឿង ជញ្ជាំង​ក្តា​ឈើ រៀប​ថ្ម​ខាងក្រោម មាន​ត​រោង សំ​យ៉ាប​មុខ ជាប់ និង​ផ្ទះ​រោង​ចិ​ញ្ខឹ​ម​គោ មាន​ប្រវែង​៤​ម៉ែត្រ​គុណ​និង​៦​ម៉ែត្រ ឆេះ អស់ទាំង​ស្រុង​តែ​ម្តង​។

  • ឆេះ​មាស​ទម្ងន់​២​តំឡឹង ឆេះ​លុយ​ខ្មែរ​ចំនួន​១,៣០០,០០០​ម៉ឺន​រៀល
  • ប្លង់​ដី ១១​ប្លង់
  • កាត​គ្រី ឡាន​១
    -​កាត​គ្រី ម៉ូតូ​៣
  • អត្តសញ្ញាណប័ណ្ណ​៧ សន្លឹក
  • សំបុត្រ​កំណើត ៧ សន្លឹក
  • ទូរ​ទឹកកក ១​គ្រឿង
  • ធុងបាស់ ១​គ្រឿង
  • គ្រែ​២ ពូក​៣
  • ទូ​ខោអាវ ៤ តុ​៤ កៅអី​ជ័រ​១០
  • ស្រូវ ២​តោន​ផង​ដែរ ។

ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​ខាងលើ​មក​ពី​ទុ​ស្សេ​ចរន្ត​ភ្លើង ហើយ (​ដោយសារ​តែ​ម្ចាស់ផ្ទះ​មិន​នៅផ្ទះ​ចេញ​ទៅ​បុណ្យសព​បងប្រុស​បង្កើត​នៅ​ក្នុងភូមិ​ជាមួយ​គ្នា ផ្ទះ​ចាក់សោ​ចោល​) ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ៖ ពាក់ព័ន្ធ​ករណី​អគ្គី​ភ័យ​ខាងលើ នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​យើង​បាន​ទៅ​ដល់ ផ្ទះ​កើតហេតុ តែ​ពុំ​បាន​ជួយ​អន្តរាគមន៍​ពន្លត់​ឡើយ ដោយ​មូលហេតុ​ទទួល​ព័ត៌មាន​យឺត​(​ផ្ទះ​ឆេះ​អស់ទាំង​ស្រុង​) ។ ហើយដោយ​ឡែក​ករណី​អគ្គិភ័យ​ខាងលើ​នេះ មិន​បណ្តាល​ឱ្យ​រង​របួស​មនុស្ស​នោះ​ទេ​៕