ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់ទៅណារួច ! ក្រុមក្មេងទំនើ.ងកា.ប់ប្ល.ន់ម៉ូតូនៅបន្ទាយមានជ័យ អស់លក្ខណ៍ត្រឹម ៨នាក់ ត្រូវបញ្ជូនទៅសាលាដំបូងខេត្តហើយ

1 ថ្ងៃ មុន

បន្ទាយ​មាន​ជ័យ ៖ ក្មេង​ទំនើ.ង​ដែល​ធ្វើ​សកម្មភាព​កាប់​ប្លន់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ​ឃាត់ខ្លួន បាន​៨​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៦ ។

លោក​វរៈសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ប្រាប់​ថា ៖ ជនសង្ស័យ​៨​នាក់ មាន​១.​ឈ្មោះ រ៉​ន អូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ។ ២.​ឈ្មោះ ទុន ពេទ្យ​តាន់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ។ ៣.​ឈ្មោះ រឿ​ន ស្វិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ៤.​ឈ្មោះ វ៉ា​ន់ ពិសា​ទ ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ។ ៥.​ឈ្មោះ ផល ចាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ៦.​ឈ្មោះ ឈិ​ន ភក្តី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។ ៧.​ឈ្មោះ ផាត ផាត់ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ។ ៨.​ឈ្មោះ ចៃ ឆា​នុ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ឆៃ ឆេ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​មុខរប​ធ្វើ​សំណង់​)​និង​ឈ្មោះ សួត សិទ្ធិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​គោក​លៀប សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ បាន​ប្តឹង​ជនសង្ស័យ​១​ក្រុម ជាង​១០​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង មានកាំបិត​២​ដើម បាន​ធ្វើ​សកម្មភាព​កាប់​ឈ្មោះ សួត សិទ្ធិ បណ្តាល​របួសធ្ងន់​ផ្នែក​ខាងក្រោយ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ និង​ឈ្មោះ ឆៃ ឆេ​ន រត់គេច​ខ្លួន​ប្លន់​យក​ម៉ូតូ ហើយ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​អស់ កាលពី​យប់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំណុច​ភូមិ​ដី​ឡូត៍ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ។

លោក​វរៈសេនីយ៍ឯក ស៊ី ឌី បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​បណ្តឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​៨​នាក់ ម៉ូតូ​២​គ្រឿង ដែល​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព និង​បក្ខពួក​៣​នាក់​ទៀត កំពុង​គេចខ្លួន​ដែល​ឃាត់​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦ ស្ថិត​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​៕