បច្ចេកវិទ្យានវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត (AI) ត្រូវបានក្រសួងសុខាភិបាល កំពុងតែលើកទឹកចិត្តឲ្យប្រើប្រាស់នៅក្នុងសេវាឱសថសាស្ត្រនៅក្នុងស្រុក ។
លោកស្រី អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងពិធីបើកសន្និសីទឱសថសាស្ត្រ លើកទី៦ កាលពីថ្ងៃទី១៨ ខែកក្កដា បានអះអាងថា ការធ្វើឲ្យប្រសើរឡើងនូវការអនុវត្តសេវាឱសថសាស្ត្រ នៅក្នុងប្រទេសកម្ពុជា តាមរយៈនវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត គឺសំខាន់ និងជាគោលដៅចម្បងមួយ ។

លោកស្រី បានលើកឡើងថា ការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត ចូលទៅក្នុងប្រព័ន្ធសុខាភិបាល មិនត្រឹមតែជួយសម្រួលដល់ប្រតិបត្តិការរដ្ឋបាល របស់ឱសថស្ថានគ្លីនិក និងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាជាយន្តការដ៏រឹងមាំមួយក្នុងការជំរុញ ឱ្យមានការថែទាំអ្នកជំងឺជាចម្បង និងការពង្រឹង សុវត្ថិភាពអ្នកជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
ចែករំលែកព័តមាននេះ