សម្តេចព្រះឧត្តមវង្សា គូ សុភាព សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក បានសង្ឃដីកាថា រាសីរបស់មនុស្សម្នាក់ៗមិនអាចចេះតែដើរចែករំលែកឲ្យគ្នាទៅវិញទៅមកបានទេ ហើយបើនរណាម្នាក់ចង់បានរាសីខ្ពស់ គឺមានតែសន្សែសន្សំបុណ្យកុសល ។

សម្តេចព្រះឧត្តមវង្សា បានមានសង្ឃដីកាបន្តថា មនុស្សម្នាក់ៗមានរាសីខុសគ្នា ហើយរាសីនេះ សុំគេក៏មិនបាន ហើយយើងមានហើយ និងចង់ចែករំលែកទៅគេក៏មិនបានដែរ ។
សម្តេចព្រះឧត្តមវង្សា បានមានសង្ឃដីកាសង្កត់ធ្ងន់ថា «គ្មាននរណាអាចចែករំលែក ឫពឹងពរគេឲ្យចែករំលែករាសីគេមកយើងបានទេ ក្រៅពីខំប្រឹងដោយខ្លួនយើង»។

សម្តេចព្រះឧត្តមវង្សាបានមានសង្ឃដីកាថា មនុស្សម្នាក់ៗមានរាសីខុសៗគ្នា ដូច្នេះប្រសិនបើនរណាម្នាក់ចង់បានរាសីខ្ពស់ជាងមុន គឺគ្មានអ្វីក្រៅពីខំធ្វើបុណ្យ ធ្វើទាន សន្សំកុសល និងសុំសីល៕
ចែករំលែកព័តមាននេះ