រាជធានីភ្នំពេញ ៖ កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើជំនួយសន្តិសុខ ៥០០លានយ៉េន ប្រមាណ៣លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងគោក និងជើងទឹក ។

ជាក់ស្តែងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានប្រកាសនាថ្ងៃទី១៩ ខែកក្កដានេះថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើគម្រោងជំនួយសន្តិសុខផ្លូវការ (OSA) ក្នុងទឹកប្រាក់ ៥០០លានយ៉េន (ប្រមាណ៣លានដុល្លារអាមេរិក) ។ គម្រោងនេះ នឹងផ្តល់នូវឧបករណ៍បញ្ជូនសារ ទៅកាន់កងទ័ពជើងគោក និងនាវាល្បាត ទៅកាន់ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ។ឯ

កឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រំពឹងថា គម្រោងនេះនឹងលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា និងរួមចំណែកដល់សន្តិភាព និងស្ថិរភាព នៅក្នុងសហគមន៍អន្តរជាតិ ៕



ចែករំលែកព័តមាននេះ