ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដៃ​មាន ៤ សញ្ញា​នេះ? អាច​ជា​សញ្ញា​ព្រមា.ន​ថ្លើម​កំពុង​មាន​បញ្ហា

1 ថ្ងៃ មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស អ្នកជំនាញ​ព្រមាន​ថា ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​នៅ​លើ​ដៃ អាច​ជា​សញ្ញា​បង្ហាញ​ថា ថ្លើម​កំពុង​រង​ការ​ខូចខាត ឬ​មាន​ជំងឺថ្លើម ដែល​ត្រូវ​ពិនិត្យ​សុខភាព​ឱ្យ​បាន​ឆាប់​។ សញ្ញា​សំខាន់​ៗ​រួម​មាន​៖ បាតដៃ​ក្រហម​ខុសធម្មតា​, សរសៃឈាម​រាង​ផ្កាយ​លើ​ដៃ​, ក្រចក​ស្លេក ឬ​មាន​ឆ្នូត​ជ្រៅ និង បាតដៃ ឬ​ស្បែក​ឡើង​លឿង​។

វេជ្ជបណ្ឌិត​បញ្ជាក់​ថា សញ្ញា​ទាំងនេះ​អាច​ទាក់ទង​នឹង​ជំងឺថ្លើម​ដូច​ជា រលាក​ថ្លើម​រ៉ាំរ៉ៃ ក្រិន​ថ្លើម ឬ​បញ្ហា​ផ្លូវទឹក​ប្រមាត់​។ ទោះជា​យ៉ាងណា សញ្ញា​ទាំងនេះ​មិនមែន​សុទ្ធតែ​បញ្ជាក់​ថា​មាន​ជំងឺថ្លើម​នោះ​ទេ ព្រោះ​វា​អាច​បណ្តាល​មក​ពី​ជំងឺ​ផ្សេង​ទៀត​ផង​ដែរ​។

ប្រសិនបើ​សញ្ញា​ទាំងនេះ​កើតឡើង​ជាប់​រយៈពេល​យូរ ឬ​អម​ដោយ​អាកា​រៈ​ដូច​ជា អស់កម្លាំង ឈឺពោះ ឬ​ភ្នែក​ឡើង​លឿង គួរ​ទៅ​ពិនិត្យ​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​រក​មូលហេតុ​ពិត និង​ព្យាបាល​ទាន់​ពេលវេលា​៕