ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ អញ្ជើញលែងកូនបង្គារ ស ១០ម៉ឺនកូន ដើម្បីលើកកម្ពស់វារីវប្បកម្មសមុទ្រ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ លោកនេន ចំរើន ប្រធានមន្ទីកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩កក្កដា២០២៦ បានលែងកូនបង្គា ស ចំនួន១០ ម៉ឺនកូនក្នុងស្រះទី៥ នៅមជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រដើម្បីបង្កតចំណូលសហគមន៍តំបន់ឆ្នេរ ស្ថិតក្នុងឃុំសំរុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកប្រធានមន្ទីបានមានប្រសាសថា នៅមជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រនេះ ចាប់ផ្តើមអនុវត្តន៍បាន៦ខែកន្លះមកហើយ ដែលគិតមកត្រឹមថ្ងៃនេះ យើងបានអនុវត្តន៍បានចំនួន៥ស្រះ ស្រះចិញ្ចឹមត្រីស្ពង់១ស្រះ ចិញ្ចឹមក្តាមថ្មលាយបង្គា ចំនួន៣ស្រះ និងស្រះទី៥ដែលយើងកំពង់លែងបង្គា ស នេះ ហើយ មជ្ឈមណ្ឌលកំពង់ពង្រីកស្រះចិញ្ចឹមបន្ថែមទៀត ក្នុងនោះក៍មានស្រះទឹកបំរ៉ុង សម្រាប់ផ្គត់ផ្គង់ទឹកដល់ស្រះចិញ្ចឹមទាំងនោះផងដែរ ។
សូមបញ្ជាក់កន្លងមក មានប្រតិភូបច្ចេកទេសផ្នែកវារីវប្បកម្មមកពីប្រទេសជប៉ុន បានមកដំណើរទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលនេះ ដំណើរទស្សនកិច្ចនេះ ដោយមានការអញ្ជើញរួមពី ឯកឧត្ដម ជា ឆេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម និងមានការចូលរួមពីមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីបច្ចេកទេសចិញ្ចឹមបង្កង ការគ្រប់គ្រងកសិដ្ឋាន និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យវារីវប្បកម្មឱ្យកាន់តែមានប្រសិទ្ធភាព។
ការចុះទស្សនកិច្ចនេះ ក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងដៃគូអន្តរជាតិ ក្នុងការគាំទ្រការអភិវឌ្ឍវិស័យកសិកម្ម និងវារីវប្បកម្ម ព្រមទាំងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយនិរន្តរភាព ៕








ចែករំលែកព័តមាននេះ