ខេត្តក្រចេះ ៖ លោក ផន រឹម បានប្រកាសថា ៖ បើមានដំណើរទៅកាន់ភូមិភាគឦសាន សូមកុំភ្លេចចូលលេងក្រុងក្រចេះ និងទស្សនាស្ពានដ៏វែង(ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះ) ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនាថ្ងៃទី១៨ ខែកក្កដានេះថា ៖ ទាំងស្ពានដ៏វែង បានសណ្តូកខ្លួនកាត់ទន្លេមេគង្គ តភ្ជាប់រវាងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ប្រវែងជិត២គីឡូម៉ែត្រ, ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ប្រវែងជាង ៣៣គីឡូម៉ែត្រ ។

ជាមួយគ្នានេះដែរ ស្ពាន និងវិថីតភ្ជាប់ មានចំណុចចាប់ផ្ដើមត្រង់ផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដែលជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៦២ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៧១ ផ្លូវជាតិលេខ៧១C ផ្លូវខេត្តលេខ៣៧១ ផ្លូវខេត្តលេខ៧៣ ផ្លូវខេត្តលេខ៧៦ និងផ្លូវជាតិលេខ៧៨ ៕








ចែករំលែកព័តមាននេះ