សង្គ្រាមអ៊ុយក្រែន ៖ តាមបណ្ដាអ្នកទទួលខុសត្រូវរុស្ស៊ីថា មនុស្ស៩នាក់បានត្រូវស្លាប់ និងជាង៨០នាក់រងរបួស នៅរុស្ស៊ីដោយសារការវាយប្រហារពីសំណាក់ដ្រូនអ៊ុយក្រែន កាលពីយប់ថ្ងៃទី១៧ មក១៨ កក្កដា ។

កងទ័ពអ៊ុយក្រែនបន្តយុទ្ធនាការវាយប្រហារតាមអាកាសដោយស្វិតស្វាញ ប្រឆាំងបណ្ដាហេដ្ឋារចនាសម្ព័ន្ធថាមពល និងគោលដៅយោធានៅរុស្ស៊ី ក្នុងគោលបំំណងកាត់បន្ថយឥទ្ធិពលសង្គ្រាមរបស់រុស្ស៊ី និងធ្វើឲ្យរុស្ស៊ីស្គាល់ពីបណ្ដាផលវិបាកនៃសង្គ្រាមលើអ៊ុយក្រែន ដែលពេលនេះចូលដល់ឆ្នាំទី៥ហើយ។
តាមអាជ្ញាធររុស្ស៊ីថា ការវាយប្រហារដោយដ្រូនអ៊ុយក្រែន ត្រូវចំឃ្លាំង២របស់ក្រុមហ៊ុនWILDBERRIES ដោយឃ្លាំងមួយស្ថិតនៅទីក្រុងកូតូវស្ក៍ តំបន់តាមបូហ្វចម្ងាយ៣៦០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ហើយឃ្លាំងមួយទៀតស្ថិតនៅក្រុងអេឡិចត្រូ
ស្តាល់ចម្ងាយប្រមាណ៦០គីឡូម៉ែត្រខាងកើតក្រុងមូស្គូ ។ និយោជិតក្រុមធ្វើការពេលយប់៧នាក់ស្លាប់នៅក្រុងកូតូវស្ក៍ហើយនិយោជិត២៥នាក់ទៀតរងរបួស ។

ឃ្លាំងទាំង២កន្លែងនោះត្រូវភ្លើងឆាបឆេះ តែស្ថាបនិកក្រុងហ៊ុនWILDBERRIES លោកស្រី តាទីយ៉ាណាគីមនាព្រឹកថ្ងៃទី១៨កក្កដា អះអាងថា ភ្លើងឆេះឃ្លាំងនៅក្រុងកូតូវស្ក៍ត្រូវបានពន្លត់ ។ ប៉ុន្តែបណ្ដារូបភាពវីដេអូផ្សាយតាមបណ្ដាញសង្គម បង្ហាញឃ្លាំងនៅអេឡិចត្រូស្តាល់កំពុងត្រូវភ្លើងឆេះខ្លាំងបញ្ចេញផ្សែងខ្មួលខ្មាញ់ហុយទៅលើអាកាស ។
ប្រធានាធិបតីអ៊ុយក្រែនក្នុងសារមួយនាថ្ងៃទី១៨ កក្កដា អះអាងថា ការវាយប្រហាររបស់អ៊ុយក្រែន ត្រូវចំទីតាំងភស្ដុភារសំខាន់២កន្លែងនៅតំបន់ក្រុងមូស្គូ និងតំបន់តាមបូហ្វ។ ទីតាំងទាំង២នោះ ត្រូវបានរុស្ស៊ីប្រើ ដើម្បីផ្គត់ផ្គង់បណ្ដាសមាសភាពសម្រាប់ផលិតកម្មដ្រូន និងឧបករណ៍នាវាចរណ៍។ ទីតាំងប្រេងមួយកន្លែងរបស់រុស្ស៊ី ក៏រងការវាយប្រហារដែរ។ កងកម្លាំងពិសេសអ៊ុយក្រែនក៏វាយប្រហារប្រឆាំងបណ្ដាគោលដៅរុស្ស៊ី ស្ថិតក្នុងសមុទ្រAZOV និងដែនដីរុស្ស៊ីកាន់កាប់នៅភាគខាងកើតអ៊ុយក្រែន
ដែរ។
ជាការតបតវិញចំពោះះការវាយប្រហារថ្មីនេះ កងទ័ពរុស្ស៊ីបានវាយប្រហារជាថ្មីលើក្រុងគៀវកាលពីយប់ថ្ងៃទី១៨ មក ១៩កក្កដា បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិចម្នាក់ និង១៣នាក់របួស ។ កងទ័ពអ៊ុយក្រែនលើកឡើងពីការវាយប្រហារដោយមីស៊ីលបាលីស្ទិក ៕

ចែករំលែកព័តមាននេះ