ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បួនឡានយោធានៅម៉ាលី និងនីហ្សេ រងការវាយប្រហារពួនស្ទាក់​ស.ម្លា.ប់ទាហានអស់ជិត៧០នាក់​

1 ថ្ងៃ មុន

ប្រទេស​ម៉ា​លី​និង​នី​ហ្សេ ៖ ក្បួន​រថយន្ត​យោធា​មួយ​ដែល​ដឹក​កង​ទាហាន​ម៉ា​លី កង​ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី ​និង​ពួក​ជីវពល​ស្និទ្ធ​រដ្ឋា​ភិបាល វិល​ត្រឡប់​ពី​មូលដ្ឋាន​អា​នេ​ហ្វី​ស​សំដៅ​មក​កាន់​ទីក្រុង​ហ្គា​វ​ជាទី​ក្រុង​សំខាន់​មួយ​នា​ភាគ​ខាងជើង​ប្រទេស រង​ការ​ពួនស្ទាក់​វាយប្រហារ​របស់​ពួក​ឧទ្ទាម​ និង​ពួក​ជី​ហា​ដ បណ្ដាល​ឲ្យ​ទាហាន​ស្លាប់​យ៉ាងតិច​៥០​នាក់ កាលពី​ថ្ងៃ​ទី​១៨ ​កក្កដា​។

ពួក​ជី​ហា​ដ​នៃ​សាខា​អាល់​កៃ​ដា​ និង​ពួក​ឧទ្ទាម​ឯករាជ្យ​និយម​នៃ​កងកម្លាំង​រំដោះ​អា​ហ្សា​វ៉ា​ត ​បាន​ពួនស្ទាក់​វាយប្រហារ​ក្បួន​រថយន្ត​នោះ​។ យន្តហោះ​មួយ​គ្រឿង​របស់​កងទ័ព​រដ្ឋាភិបាល​បាន​ហោះ​មក​ដល់ និង​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​តែ​ដោយសារ​ធាតុអាកាស​អាក្រក់​ការ​វាយប្រហារ​នោះ​មិន​ចំ​គោលដៅ​ ។

តាម​ប្រភព​ព័ត៌មាន​ជា​ច្រើន​ថា ក្នុង​ជួរ​កងទ័ព​រដ្ឋាភិបាល​មាន​អ្នក​រង​គ្រោះជា​ច្រើន បណ្ដា​រថយន្ត​ត្រូវ​ភ្លើង​ឆេះ​ហើយ​សម្ភារ​យោ​ធា​រង​ការ​បំផ្លាញ​ ឬ​រឹបអូស​យក​ដោយ​ពួក​ឧទ្ទាម ​និង​ពួក​ជី​ហា​ដ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​កងទ័ព​បាន​ទទួលស្គាល់​ពី​ការ​ពួនស្ទាក់​វាយប្រហារ​នោះ​និង​ថា ការ​ប្រយុទ្ធ​គ្នា​កំពុង​បន្ត​។ ប្រភព​មួយ​ក្នុង​ផ្ទៃ​កងទ័ព​ម៉ា​លី​និយាយ​ថា តុល្យការ​ពិតជា​ធ្ងន់ធ្ងរ មនុស្ស​យើង​មួយ​ចំនួន​ត្រូវ​សម្លាប់​យ៉ាង​សាហាវ​ ។ ការ​ស៊ើប​អង្កេត​មួយ​កំពុង​ធ្វើ​ ដើម្បី​ឲ្យ​បានដឹង ពី​ការ​ខុស​តាក់​ទិ​ក​ដែល​នាំ​ទៅ​ដល់​ការ​បាត់បង់​ធ្ងន់ធ្ងរ​បែប​នេះ​។

នៅ​ប្រទេស​នី​ហ្សេ​ជាប់​ជិតខាង​ម៉ា​លី ទាហាន​១៦​នាក់​បាន​ត្រូវ​ស្លាប់​ និង​២៣​នាក់​រង​របួស កាលពី​ថ្ងៃ​ទី​១៧​កក្កដា ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​មួយ នៅ​ភាគ​ខាងលិច​ប្រទេស​។ នេះ​ជា​សេចក្ដី​រាយ​ប​ការណ៍​កាលពី​ថ្ងៃ​ទី​១៩​កក្កដា​របស់​ទីភ្នាក់ងារ​ព័ត៌មាន​នី​ហ្សេ​ANP ​។

នី​ហ្សេ​ជា​ប្រទេស​ធំ​មួយ​នៅ​តំបន់​សា​ហែល​អាហ្វ្រិក ចាប់តាំងពី​១​ទស​វត្ស​មក​ហើយ ប្រឈម​មុខ​នឹង​ការ​វាយ ប្រហារ​បង្ហូរឈាម​របស់​បណ្ដា​ក្រុម​ជី​ហា​ដ​ជា​សាខា​អាល់​កៃ​ដា​និង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។ ម៉ា​លី នី​ហ្សេ​និង​បួ​គី​ណា​ហ្វា​សូ​បាន​រួម​គ្នា​បង្កើត​សម្ព័ន្ធភាព​មួយ​​នៅ​តំបន់​សា​ហែល​អាហ្វ្រិក​ ៕