សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN អ្នកជំនាញផ្នែកអាហារូបត្ថម្ភ និងដំណេកអះអាងថា របបអាហារប្រចាំថ្ងៃអាចជះឥទ្ធិពលដោយផ្ទាល់ទៅលើគុណភាពដំណេក។ អាហារដែលសម្បូរប្រូតេអ៊ីនមានគុណភាព ជាតិសរសៃ និងខ្លាញ់ល្អ ដូចជា សណ្តែក គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រី និងប្រេងអូលីវ អាចជួយឱ្យរាងកាយផលិតអ័រម៉ូនមេឡាតូនីនដែលជួយឱ្យគេងលក់ស្រួល និងគេងបានយូរ។
ផ្ទុយទៅវិញ អ្នកជំនាញណែនាំឱ្យចៀសវាងអាហារផ្អែម អាហារហឹរ និងភេសជ្ជៈមានជាតិកាហ្វេអ៊ីនមុនចូលគេង ព្រោះអាចរំខានដល់ដំណេក។ ជំនួសឱ្យការពឹងផ្អែកលើថ្នាំគ្រាប់ ឬអាហារបំប៉ន គួរទទួលបានសារធាតុចិញ្ចឹមពីអាហារធម្មជាតិដែលមានតុល្យភាព ព្រោះរាងកាយអាចស្រូបយកបានមានប្រសិទ្ធភាព និងមានសុវត្ថិភាពជាង៕
ចែករំលែកព័តមាននេះ