ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពតានតឹងរុស្ស៊ី-អ៊ុយក្រែនបន្តកើនឡើង ក្រោយដ្រូនវាយប្រហារក្បែរទីក្រុងមូស្គូ រងរបួសជាច្រើននាក់

1 ថ្ងៃ មុន

​ទីក្រុងមូស្គូ៖ អាជ្ញាធររុស្ស៊ីបានឱ្យដឹងថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែននៅក្បែរទីក្រុងមូស្គូ​កាលពីយប់ថ្ងៃទី១៨ ខែកក្កដា បានបណ្តាលឱ្យមនុស្ស ២៦នាក់រងរបួស។ ក្នុងនោះ មនុស្ស ២នាក់រងរបួសធ្ងន់បន្ទាប់ពីបំណែកដ្រូនដែលត្រូវបាញ់ទម្លាក់បានបង្កអគ្គិភ័យនៅឃ្លាំងស្តុកប្រេងមួយកន្លែង ខណៈមនុស្ស ២៤នាក់ទៀតរងរបួសស្រាល​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី១៨ ខែកក្កដានេះ។

អាជ្ញាធរបានជម្លៀសជនរងគ្រោះ និងបុគ្គលិកពីមន្ទីរពេទ្យសម្ភព ព្រមទាំងប្រជាពលរដ្ឋនៅអគារលំនៅឋានក្បែរឃ្លាំងប្រេង ដើម្បីបង្ការហានិភ័យ។ ទន្ទឹមនឹងនេះ រុស្ស៊ីអះអាងថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនចំនួន ៤៨គ្រឿង ​ក្នុងអំឡុងយប់នោះ៕