សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាមួយនៅប្រទេសកាណាដា ដែលបានតាមដានកម្មករ និងបុគ្គលិកជិត ២,៩០០នាក់ រកឃើញថា ការគេងឱ្យបានគ្រប់គ្រាន់ និងមានម៉ោងគេងទៀងទាត់ គឺជាទម្លាប់ដែលមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយស្ត្រេសពីការងារ សូម្បីតែល្អជាងការហាត់ប្រាណ។ បន្ថែមពីនេះ ការទទួលទានអាហារដែលមានតុល្យភាព និងផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ ក៏ជួយទ្រទ្រង់សុខភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ។
អ្នកស្រាវជ្រាវបញ្ជាក់ថា ទោះបីការហាត់ប្រាណនៅតែមានអត្ថប្រយោជន៍ចំពោះសុខភាពទូទៅក៏ដោយ ក៏វាមិនអាចកាត់បន្ថយផលប៉ះពាល់នៃស្ត្រេសពីការងារបានល្អដូចការគេងមានគុណភាពនោះទេ។ ទន្ទឹមនឹងនេះ ពួកគេក៏អំពាវនាវឱ្យស្ថាប័ន និងនិយោជកបង្កើតបរិយាកាសការងារដែលមានសុខភាពល្អ ដើម្បីកាត់បន្ថយស្ត្រេសរយៈពេលវែង៕
ចែករំលែកព័តមាននេះ