ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​បើកឡើង​លើ​ស្ពាន​អាកាសមរតកតេជោ ​ទាក់​របា​ដែកកំណត់កម្ពស់ ​បា.ក់​ធ្លាក់​មក​ក្រោម

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​កុង​តី​ន័​រ​១​គ្រឿង​បើក​ឡើង​ស្ពាន​អាកាស​មរតក​តេ​ជោ បណ្តាល​ឲ្យ​ទាក់​ជាមួយ​របា​ដែក​កំណត់​កម្ពស់​ស្ពាន​បាក់​ធ្លាក់​មក​ក្រោម កាលពី​វេលា​ម៉ោង ១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំណុច​គល់​ស្ពាន​អាកាស​មរ​ត​តេ​ជោ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​កុង​តី​ន័​រ​១​គ្រឿង ធ្វើ​ដំណើរ​ចុះ​ពី​ស្ពាន​ច្បារ​អំពៅ ទិស​ដៅ​ពី​កើត​ទៅ​លិច សំដៅ​ទៅ​កាន់​ស្ពាន​អាកាស​មរតក​តេ​ជោ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ មិន​ច្បាស់​ថា​តៃកុង​រថយន្ត​ស្គាល់ផ្លូវ​ឬ​អត់​នោះ​ទេ ទើប​បើករថយន្ត​ឡើង​ស្ពាន​អាកាស​មរតក​តេ​ជោ បង្ក​ជា​គ្រោះថ្នាក់​បុក​របា​ដែក​កំណត់​កម្ពស់​យានយន្ត​ឆ្លងកាត់បណ្តាល​ឲ្យ​ដាច់​បាក់​ធ្លាក់​មក​ដី ។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ទៀត​ថា​អាច​ថា​ជា​សំណាងល្អ ដែល​របា​ដែក​នោះ មិន​បាន​ធ្លាក់​ចំ​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទីតាំង​ខាងលើ ទើប​មិន​បង្ក​អោយ​មាន​មនុស្ស​រង​របួស ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ដើម្បី​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ទៅ​ដោះស្រាយ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ​៕