ទីក្រុងបែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានថ្លែងថា លោកមិនចង់ឱ្យសហរដ្ឋអាម៉េរិក ឬស្ថាប័នដែលមានទំនាក់ទំនងជាមួយអាម៉េរិក ជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់អាល្លឺម៉ង់ឡើយ។ លោកបានបញ្ជាក់ថា អាល្លឺម៉ង់មិនធ្លាប់ជ្រៀតជ្រែកការបោះឆ្នោតនៅសហរដ្ឋអាម៉េរិកទេ ហើយរំពឹងថាប្រទេសផ្សេងៗក៏នឹងគោរពច្បាប់ និងអធិបតេយ្យភាពរបស់អាល្លឺម៉ង់ដូចគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័តឥមាន ស៊ីនហួ នៅថ្ងៃទី១៦ ខែកក្កដានេះ។
ការលើកឡើងនេះធ្វើឡើង ខណៈមានការព្រួយបារម្ភអំពីកម្មវិធីមួយរបស់អាម៉េរិក ដែលត្រូវបានរាយការណ៍ថា គាំទ្រក្រុមនយោបាយ និងអង្គការស៊ីវិលនៅអឺរ៉ុប។ លោក Merz ក៏បានបញ្ជាក់ថា ការផ្តល់ថវិកាពីបរទេសដល់គណបក្សនយោបាយនៅអាល្លឺម៉ង់ គឺខុសច្បាប់ និងប្តេជ្ញាធ្វើគ្រប់យ៉ាងដើម្បីទប់ស្កាត់ការឡើងកាន់អំណាចរបស់គណបក្សស្តាំនិយមជ្រុល AfD មុនការបោះឆ្នោតថ្នាក់រដ្ឋនៅខែកញ្ញាខាងមុខ៕
ចែករំលែកព័តមាននេះ