ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងញៀ.ន​ជាង​២០០​គីឡូ ​ត្រូវ​បាន​ដុ.ត​​កម្ទេ.ច​ចោល នា​ឱកាស​​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំ.ង​គ្រឿងញៀ.ន​ក្នុង​ក្រុងសៀមរាប

3 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នា​ថ្ងៃ​ទី ១៦ ខែកក្កដា ឆ្នាំ ២០២៦ រដ្ឋបាល​ខេត្តសៀមរាប​និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​រៀបចំ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​យុវជន​យុវវ័យ​សិស្សានុសិស្ស​ឱ្យ ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ក្រោម​ប្រធានបទ “​រួម​គ្នា​ឆ្លើយ​តប​បញ្ហា​គ្រឿង ញៀន​ក្នុង​បរិបទ​ថ្មី ប្រកបដោយ​ភាព​ច្នៃប្រឌិត​” ។​

ក្នុង​ឱកាស​អបអរសាទរ​ទិវា អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​.​ក្នុង​ក្រុងខេត្តសៀមរាប វត្ថុ​តាង​និង​សារធាតុ ចំនួន​៩ ប្រភេទ​រួម​ទាំង​ឧបករណ៍​ប្រើប្រាស់​ពាក់​ព័​ន្ឋ​   ទំងន់​សរុប​ជាង​២១១​គីឡូក្រាម ដែល​សមត្ថកិច្ច ចាប់​បាន កន្លង មក ត្រូវ​បាន​ដុត​បំផ្លាញ​ចោល ទាំងស្រុង ។

ក្នុង​នោះ​ដែរ លោក​វរៈសេនីយទោ ចាប ណា​រិ​ន ស្នងការ​រង​ទទួល​ផែន​បទល្មើស​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បង្ហាញ​ថា​៖​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២៦ ស្នងការដ្ឋាន​ខេត្ត បាន​បង្ក្រាប​គ្រឿងញៀន​សរុប​៣០៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១.២០០​នាក់ (​ស្រី​៧៤​នាក់​) បាន​ដក ហូត​វត្ថុ​តាង​គ្រឿងញៀន​ប្រមាណ ១១,៧៥៥. ៤៣​ក្រាម​។ ក្នុង​ឆមាស​ទី​១ ឆ្នាំ​នេះ បាន​ធ្វើការ​ផ្សព្វផ្សាយ និង អប់រំ​អំពី​ខ្លឹមសារ​ប្រយុទ្ធ​ប្រឆាំង នឹង​គ្រឿងញៀន សរុប​ចំនួន ៦ ១៣០​លើក អ្នកចូលរួម​សរុប ៣៩៩ ៦២២​នាក់ (​ស្រី ២៤៦ ៣៥២​នាក់​) ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បានឱ្យ​ដឹង​ថា​៖ សារធាតុ​ញៀន និង​ឧបករណ៍​ផ្សេង​ៗ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផលិត ការ​ជួញដូរ ការ​ចែកចាយ ដែល​បាន​បង្ក្រាប​បាន​នា​ពេល​កន្លង​មក ហើយ​ត្រូវ​បាន​យក​មក​ដុត​បំ​ផ្ទា​ញ​ចោល​នៅ​ពេល​នេះ រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ថ្នាំ​គ្រាប់​ច្រើន​ប្រភេទ មាន​១០​ប្រភេទ ទម្ងន់ ២១១​គីឡូក្រាម ៧៣១ ក្នុង​នោះ​រួម​មាន​៖​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន , ហ្វេ​រ៉ូ​អ៊ី​ន ,​កេ​តា​មីន ,​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ , MDMA​កញ្ចប់ និង MDMA​គ្រាប់ , កញ្ឆា​ក្រៀម , ប្រេង​កញ្ឆា បារី​អេ​ឡិច​ត្រូ​និ​ច រួម​និង​សម្ភារៈ​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ ចំនួន​ទៀត ។ ឯកឧត្តម​ព្រះរាជអាជ្ញា ក៏​បាន​ផ្ញើ​សារ​ទៅ​ដល់​យុវជន និង​ពលរដ្ឋ​ទូទៅ​ឱ្យ​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះថា គ្រឿងញៀន​បំផ្លាញ​ខ្លួនឯង គ្រួសារ និង​សង្គម​ជាតិ និង​គ្រឿងញៀន​បំផ្លាញ ការ​សិក្សា និង ជីវិត​ស្រស់ថ្លា​របស់​  យុវជន ដែល​ជាស​សរ​គ្រឹះ​ប្រទេស​ជាតិ ។

លោក យុន លី​ន​ណេ អភិបាលរង​ខេត្ត បាន​អាន​សារលិខិត​របស់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​ក្នុង​សារលិខិត​នោះ​បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​យុវជន យុវនារី សិស្សានុសិស្ស សូម​ទាញ​យក និង​ប្រើប្រាស់​ឱ្យ​បាន​ទូលំ ទូលាយ​នូវ​កម្មវិធី​ទូរស័ព្ទ​ដៃ No Drug របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​ជា​ឃ្លាំង​នៃ ចំណេះដឹង និង​ប្រព័ន្ធ​អប់រំ​ដ៏​មាន​វិសាលភាព​មួយ សម្រាប់​ទទួល​បានការ​កម្សាន្ត​បែប​អប់រំ​, ខ្លឹមសារ​មេ រៀន​សំខាន់​ៗ សម្រាប់​ប្អូន​ៗ​ក្មួយ​ៗ​សិក្សា​យល់​ដឹង និង​ជា​វិញ្ញាសា​ត្រៀមប្រឡង​នានា​, ព័ត៌មាន ទាន់​ហេតុការណ៍​ទាំង​ជាតិ និង​អន្តរជាតិ ពាក់ព័ន្ធ​ពី​បញ្ហា​គ្រឿងញៀន និង​ដើម្បី​ស្វែង​យល់​ពី​សេវា បន្សាប​ព្យាបាល និង​ស្តារ​នីតិសម្បទា​។ គ្រប់​អង្គភាព និង​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវ​បន្ត​អនុវត្ត​បទបញ្ជា​លេខ​០១ បប ដោយ​ត្រូវ​ត្រួតពិនិត្យ ជា​ប្រចាំ មន្ត្រីរាជការ​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ និង​ត្រូវ​មាន​វិធានការ​ទាន់​ពេល​និង​ម៉ឺងម៉ាត់​បំផុត ចំពោះ​មន្ត្រី​ទាំងឡាយ​ណា ដែល​ពាក់ព័ន្ធ​នឹង​គ្រឿង ញៀន ដើម្បី​លើកកម្ពស់​ភាព​ស្អាតស្អំ និង​គំរូ នៃ​ការ​អនុវត្ត​ច្បាប់ ស្រប​តាម​គោលការណ៍ សម្អាតផ្ទះ​យើង​”​និង “​សម្អាត​ចក​ចេញពី​បឹង​”​។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោ​ង សុ​គ​ន្ធា អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន មាន​ប្រសាសន៍​ថា​៖​ទិវា​គ្រឿងញៀន​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ និង​ត្រូវ​បាន​រាជរដ្ឋាភិបាល ចាត់ទុកជា​ទិវា​ដ៏​មាន​សារៈ សំខាន់​មួយ សម្រាប់​រំលឹក​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល កម្ពុជា ក្នុង​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នា​ពេល​កន្លង​មក​។ ឯកឧត្ដម ថោ​ង សុ​គ​ន្ឋា បាន​សំណូមពរ​ដល់​បងប្អូន​គ្រប់​ស្រទាប់​វ័យ គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​វិស័យ សូម​បន្ត​អនុវត្ត​ស្មារតី គឺ​ចាត់ ទុក​បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​រួម ដែល​ត្រូវ​ចូលរួម​ដោះស្រាយ​និង​លុប​បំបាត់​ទាំង អស់​គ្នា និង បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ភាគី​ពាក់ព័ន្ធ​និង​វិស័យ​ឯកជន សូម​ចូលរួម​បង្ការ និង​លើកកម្ពស់​ការ​ផ្សព្វ ផ្សាយ អប់រំ ឱ្យ​បាន​ទូលំទូលាយ ប្រកបដោយ​ភាព​ទាក់ទាញ  ​និង​មាន​ប្រសិទ្ធភាព​។

ជា​ពិសេស​បំផុស​ឱ្យ​មានការ​ចូលរួម​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ No Drug ឱ្យ​បាន​ច្រើន​ផុលផុស​គឺ មាន​ន័យ​ថា​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង ញៀន ដើម្បី​ឈាន​ដល់​ការ​កាត់​ផ្តាច់​ឬ​ស​គល់​នៃ​បញ្ហា​គ្រឿងញៀន​។ ឯកឧត្តម​ក៏​បាន​ផ្តាំផ្ញើ​ដល់​ជនរួមជាតិ​ទាំងអស់ សំខាន់​ស្រទាប់​យុវវ័យ ដែល​កំពុង​សិក្សា ត្រូវ​ចង​ចាំ​ថា គ្រឿង ញៀន មិនមែន​ជា​ឱសថ​សម្រាប់​ជួយ​បំបាត់ ទុក្ខ​ព្រួយ ជួយ​ឲ្យ​រៀន​ពូកែ ជួយ​លើក​កម្លាំង និង ធ្វើ​ឱ្យ​សម្រស់​កាន់តែ​ស្អាត​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​ការ​ប្រើប្រាស់​គ្រឿងញៀន​នាំ​ឲ្យ​ខូចសុខភាព បង្ក​បញ្ហា​ដល់​ក្រុម​គ្រួសារ ដល់​សង្គម​ជាតិ ខុសច្បាប់ ខូចអនាគត និង​ស្លាប់​ទៀត​ផង ៕