ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញណែនាំថា ការផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ទឹកបន្តិចបន្តួច អាចជួយកាត់បន្ថយវិក្កយបត្រទឹកបានយ៉ាងមានប្រសិទ្ធភាព។ គន្លឹះសំខាន់ៗរួមមាន ពិនិត្យ និងជួសជុលកន្លែងលេចធ្លាយទឹក ប្រើប៊ូតុងបង្ហូរទឹកសន្សំទឹកក្នុងបង្គន់ បើកម៉ាស៊ីនបោកខោអាវនៅពេលមានសម្លៀកបំពាក់គ្រប់បរិមាណ ងូតទឹកដោយប្រើផ្កាឈូក ជំនួសអាង ឬបំពាក់ឧបករណ៍សន្សំទឹក។
លើសពីនេះ គួរ យកទឹកលាងបន្លែ ឬលាងអង្ករមកប្រើឡើងវិញសម្រាប់ស្រោចរុក្ខជាតិ និងតាមដានលេខកុងទ័រទឹកជាប្រចាំ ដើម្បីរកឃើញការលេចធ្លាយឱ្យបានឆាប់។ វិធីសាមញ្ញទាំងនេះ មិនត្រឹមតែជួយសន្សំថ្លៃទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកអភិរក្សធនធានទឹកផងដែរ៕
ចែករំលែកព័តមាននេះ